ថ្ងៃចុងសប្តាហ៍ មកលម្ហែអារម្មណ៍ ទិដ្ឋភាពចម្ការទុរេននាស្រុកទឹកឈូខេត្តកំពត

ចែករំលែក៖

​ភ្នំពេញ៖ រសជាតិដ៏ផ្អែមក្រអូបឈ្ងុយឆ្ងាញ់នៃផ្លែទុរេន ប្រចាំខេត្តកំពតពិតជាមានឈ្មោះល្បី។ ថ្ងៃនេះ ដំណឹងមុនគេ នឹងនាំអារម្មណ៍ទស្សនិកជនមកទស្សនាទិដ្ឋភាពនៃចម្ការទុរេនមួយ​កន្លែង​​នាតំបន់ស្រុកទឹកឈូនៃខេត្តកំពត។ អ្វីដែលកាន់តែធ្វើឲ្យតំបន់នេះក្លាយជាភាព​ទាក់​ទាញ​ខ្លាំងថែមទៀតគឺនៅជាប់នឹងជើងភ្នំ ​ថែមទៀតផង។
​ខាងក្រោមនេះគឺជាទិដ្ឋភាពនៃចម្ការទុរេនរបស់លោកប៉ាក គ្រឿន និងភរិយាអ្នកស្រី ហេង ស្រី ដែលបានដាំដំណាំទុរេនអស់រយៈពេលជិត២០ឆ្នាំមកហើយ លើផ្ទៃដីប្រមាន១ហិតតានា​ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតគឺជាប់នឹងជើងភ្នំកំចាយតែម្តង។ លោកថាព្រោះតែចួលចិត្ត​ធម្មជាតិ និងការដាំដំណាំបានធ្វើឲ្យលោកឆ្លៀតពេលវេលាពីការរកស៊ិដើម្បីដាំដំណាំ​មួយនេះ​តាមលក្ខណៈធម្មជាតិសុទ្ធសាធ។ លោកថាក្នុងមួយហិចតា គេអាចដាំដើមទុរេនបានប្រមាណ​ជា១០០ដើម ដែលគិតពីការចាប់ផ្តើមដាំគឺត្រូវការពេលប្រមាណ៥ឆ្នាំទើបទុរេនអាចប្រមូល​ផលបាន។ ក្នុងចម្ការលោកមានទុរេន៣ពូជ គឺ ម៉ាន់ ដន្តោងឃិត និងឪខាក់។ លោកបញ្ជាក់​ថាដោយសារទុរេនរបស់លោកដាំដុះតាមបែបធម្មជាតិ លោកមិនប្រើប្រាស់ជីគីមី ឬថ្នាំជំនួយ​ក្នុងដាំដុះ និងប្រមូលផលឡើយ ពោលគឺមានតែការថែទាំតាមទម្លាប់ និងសិក្សាវិធីសាស្ត្រតាម​បច្ចេកទេសកសិកម្មប៉ុណ្ណោះ។ លោកបន្តថាទុរេន ១ឆ្នាំប្រមូលផលបានតែម្តងប៉ុណ្ណោះហើយ​ទុរេនដែលសម្បូរគឺចាប់ពីចុងខែមេសា ដល់ខែមិថុនា ហើយដោយសារតែដាំដុះតាមបែប​ធម្មជាតិ ទើបធុរេនរបស់លោកប្រមូលផលយឺតជាងគេបន្តិច។ លោកថាតាមអាយុកាលរបស់​ធូរេន មានដើមចាស់ខ្លះអាចឲ្យផលរហូតដល់៤០ឆ្នាំក៏មាន ហើយក្នុងមួយដើមអាចមានច្រើន​ផ្លែជាមធ្យមពី ៦០ទៅ៧០ ផ្លែហើយដើមដែលអាចមានផ្លែច្រើនរហូតដល់១០០ផ្លែ។ លោកថា​បញ្ហា​ទីផ្សារ​លោកហាក់មិនសូវជាបារម្ភនោះទេ ព្រោះតែអ្នកទិញមួយចំនួនធ្លាប់បានស្គាល់ និងដឹងពីការដាំដុះតាមបែបធម្មជាតិរបស់លោក ហើយលោកនិយមលក់ចេញដោយផ្ទាល់​ជាជាងការចុះមកម៉ៅដល់ចម្ការ ព្រោះលក់ផ្ទាល់បានប្រាក់កម្រៃខ្ពស់ និងអាចចែករំលែកទុរេន​ដាំដុះ​ដោយធម្មជាតិទៅឲ្យអ្នកជិតដិត និងម៉ូយប្រចាំ បើទោះបីជាវាត្រូវចំណាយកម្លាំងច្រើន​បន្តិច​ក្នុងការបេះ​និងដឹកទៅក៏ដោយ។ ព្រោះតែការចូលចិត្តក្នុងការដាំដំណាំលោក ប៉ាក គ្រឿន និងភរិយាក៏មានចម្ការដំណាំផ្លែឈើផ្សេងទៀតនាតំបន់តាកែនកោះស្លាផងដែរ៕

...

ដោយ៖  វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print