ប្រសិនបើក្រុងប៉េកាំង ដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើក្រុងហុងកុងមែននោះ សហភាពអឺរ៉ុបចង់ប្តឹងចិនឡើងតុលាការអន្តរជាតិ

ចែករំលែក៖

អន្តរជាតិ៖ តាមប្រភពពីសភាសហភាពអឺរ៉ុបដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនាឆ្នាំ២០២០នេះថា ប្រសិនបើទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ សហភាពអឺរ៉ុបចង់ប្ដឹងចិន ឡើងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់

នៅក្នុងដំណោះស្រាយមួយ សភាអឺរ៉ុបបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៦៥, ជំទាស់ ៣៤សំឡេង និងអនុប្បវាទ ៦២សំឡេង ដើម្បីប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុងដែលអឺរ៉ុប អូស្រ្តាលី និងសហរដ្ឋអាមេរិកចាត់ទុកថា នឹងបំផ្លាញដល់ស្វ័យភាពទីក្រុងហុងកុង ព្រមទាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងហុងកុង បានច្រានចោលការព្រួយបារម្ភបែបនេះ ដោយអះអាងតបវិញថា ច្បាប់សន្តិសុខជាតិនេះនឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ ហើយមានតែជួយពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ទីក្រុងហុងកុងទៅវិញទេ។

គួរបញ្ជាក់ថា ដំណោះស្រាយខាងលើដដែល ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប ពិចារណាពីលទ្ធភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ ដើម្បីបញ្ចុះបញ្ចូលចិនឱ្យបោះបង់ ផែនការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង។ ថ្នាក់ដឹកនាំអឺរ៉ុប និងនាយករដ្ឋមន្ត្រីចិន លោក លី ខេជាំង (Li Keqiang) គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយតាមរយៈវីដេអូខុនហ្វឺរិន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print