Real Betis បានចែកផ្លូវជាមួយលោក Rubi ក្រោយដឹកនាំមិនសូវល្អ

ចែករំលែក៖

ក្លិបនៅលីកកំពូលអេស្ប៉ាញ La Liga បានប្រកាសថា Real Betis បានចែកផ្លូវជាមួយគ្រូបង្វឹក Rubi ចំពេលដែលទម្រង់លេងមិនសូវល្អរបស់ក្លិប។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅព្រឹកថ្ងៃទីអាទិត្យនេះ។

លោក Rubi បានចាកចេញពី Betis បន្ទាប់ពីបរាជ័យ ១-០ កាលពីថ្ងៃសៅរ៍ក្នុងការប្រកួតជាមួយក្រុម Athletic Bilbao ដែលជាលទ្ធផលដែលធ្វើឱ្យក្រុមមានមូលដ្ឋាននៅទីក្រុង Seville ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ និងមានតែ៨ពិន្ទុពីលើតំបន់កាត់ចោលតាមរយៈការប្រកួតចំនួន៣០ លើកកន្លងទៅ។

Betis បានតែងតាំងអ្នកសម្របសម្រួលផ្នែកកីឡាលោក Alexis Trujillo ជំនួសបណ្តោះអាសន្ន រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីទទួលបានជ័យជម្នះតែម្នាក់គត់នៅក្នុងការប្រកួត La Liga ចំនួន១០ លើក។

សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា “ក្រុមប្រឹក្សារដ្ឋបាលរបស់ Real Betis បានសម្រេចចិត្តនៅថ្ងៃនេះថាលោក Alexis Trujillo នឹងទទួលខុសត្រូវលើក្រុមដំបូង។ គាត់ជាអតីតកីឡាករនិងជាប្រធានក្រុម ដែលបច្ចុប្បន្នជាអ្នកសម្រប សម្រួលតំបន់កីឡារបស់ក្លឹបនឹងត្រូវឡើងកាន់តំណែងរហូតដល់ចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។

សេចក្តីថ្លែងការបានបន្តថា “Humberto Alexis Trujillo Oramas គឺជាកីឡាករ Real Betis អស់រយៈពេល ៧ រដូវដែលក្នុងនោះគាត់បានលេងជាផ្លូវការចំនួន ២៦៤ ប្រកួតហើយគាត់ក៏ បានធ្វើជាគ្រូបង្វឹកបៃតងនិងសផងដែរសម្រាប់ ២ ប្រកួតនៅរដូវកាល ២០១៦-២០១៧” ។

ក្លិបបានបញ្ជាក់ថា “ជាមួយគ្នានេះផងដែរក្លឹបសូមថ្លែងអំណរគុណដល់ Joan Francesc Ferrer Sicilia ‘Rubi’ និងបុគ្គលិកបច្ចេកទេសរបស់គាត់ចំពោះសេវាកម្មទាំង អស់របស់ពួកគេហើយសូមជូនពរឱ្យពួកគេមានសុខភាពល្អនាពេលអនាគត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print