ការប្រមាថការស្លាប់របស់ក្មួយ ចន ច័ន្ទលក្ខិណា ប្រកាសលែងទ្រាំនឹងម៉េង កែវពេជ្ជតា

ចែករំលែក៖

ភ្នំពេញ៖អ្នកនាង ចន ច័ន្ទលក្ខិណា បានជ្រើសរើសផ្លូវមិនតបតជាច្រើនទោះរងពាក្យដៀមដាមពីតារាចម្រៀងម៉េង កែវពេជ្ជតាជាថ្ងៃមកហើយក៏ដោយ។ ប្រធានសមាគមសិល្បករខ្មែររូបនេះបានប្រកាសលែងអត់ឱនចំពោះ ម៉េង កែវពេជ្ជតា ក្រោយពីអ្នកនាងបានបញ្ចេញសាប្រមាថមើលងាយការស្លាប់របស់ក្មួយប្រុសនាងមកភកជាប់នឹងជម្លោះកន្លងមក។
នៅលើបណ្តាញសង្គមចន ច័ន្ទលក្ខិណាបង្ហោះពីការបញ្ចេញយោបល់របស់អ្នកនាងម៉េង កែវពេជ្ជតាថា«អ្នកខ្លះចង់ប្តឹងខ្ញុំស្រាប់តែត្រូវជួបរឿងអកុសល ងាប់ក្មួយមួយដោយសារគ្រឿងញាណ»។ សារបង្ហាញពីការមិនអាចទទួលយកបាន និងអស់ភាពអត់ធ្មត់ក្នុងការមិនតបតនឹងតារាចម្រៀងរូបនេះ។ អ្នកនាងថា«ទោះជាក្នុងគ្រួសារគេមានសមាជិកស្លាប់ដោយសារអ្វីក៏ដោយតែបើខ្លួនជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរ . មានសុជីវធម៌ . មានសិលធម៌ . មានការអប់រំ . មានចំណេះដឹង . មានកិត្តិយស ក៏មិនត្រូវសើចចំអកគ្រួសារគេជាសាធារណះដែរ ចុះទំរាំមនុស្សដែលតាំងខ្លួនក្នុងលំដាប់ខ្ពស់ មានកិត្តិយសកំពូល ជាជនដែលនិយាយថាចេះធ្វើបុណ្យ ជនដែលតាំងខ្លួនបានជួយសង្គមច្រើន ជនមានមនុស្សធម៌ ជនមានស្នាដៃសំរាប់មរតកជាតិ ជនគំរូរបស់ក្មេងស្រករក្រោយ. តែបើមានទង្វើបែបនេះដាក់គ្រួសារសពតើគេជាមនុស្សប្រភេទណា ? ទង្វើរបស់អ្នកកំពុងជាន់ឈ្លី ជិះជាន់លើការឈឺចាប់របស់ឪពុកម្តាយគ្រួសារសពដែលពួកគាត់កំពុងមានទុក្ខជាទំងន់ »។ក្រៅពីសារបង្ហាញភាពឈឺចាប់នោះអ្នកនាងក៏ប្រកាសលែងមានភាពអត់ធ្មត់ទៀត ស្របពេលដែលតារាចម្រៀង ម៉េង កែវពេជ្ជតា កំពុងរុំព័ទ្ធដោយបណ្តឹងយ៉ាងតិច៣ នៅសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ទទួលរងការ រិះគន់ខ្លាំងយ៉ាងចាស់ដៃពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា ជុំវិញជិវិតផ្ទាល់ខ្លួន និងកិច្ចការងារសមាគម។ ចន ច័ន្ទលក្ខិណា បានជ្រើសរើសផ្លូវមិនតបតនឹង អ្នកនាងម៉េង កែវពេជ្ជតា បើទោះបីជាពាក្យប្រមាថខ្លាំងៗមកលើនាងក៏ដោយ ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានឡាយវីដេអូហែកហួរប្រធានសមាគមន៍សិល្បៈខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ឱ្យមហាជនជួយគិតពិចារណា ចំពោះសេចក្ដីអន់ចិត្តអ្នកនាងចំពោះប្រធានសមាគមន៍រូបនេះ។ កន្លងមកអ្នកទាំងពីរត្រូវបានគេដឹងថា កំពុងតែមានជម្លោះកើនកម្ដៅខ្លាំង រហូតដល់អ្នកនាង ម៉េង កែវពេជ្ជតា បានចេញវីដេអូនិយាយចរិតប្រធានសមាគមន៍សិល្បៈរូបនេះដដែល។ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា អ្នកនាងចន ច័ន្ទលក្ខិណា នៅចងគំនុំ រឿង អន់ចិត្តកាលពី១០ឆ្នាំមុន និងការបំពេញតួនាទីមិនបានល្អចំពោះការដឹកនាំសមាគមសិល្បៈ គឺដឹកនាំជំរុញឲ្យមហាជនមើលស្រាលមកកាន់អ្នកសិល្បៈទៅវិញព្រោះតែមិនមានស្នាដៃជាដុំកំភួន និងបានសុំតែជំនួយពេលសិល្បករជួបការលំបាកនោះ។ រកការរិះគន់ប្រមាថនូវ ពាក្យមិនពិរោះត្រច្រៀកជាច្រើនក្តីក៏ប្រធានសមាគមរូបនេះបានជ្រើសរើសផ្លូវមិនតបតលើបណ្តាញសង្គមហ្វេសប៊ុកទៅវិញនោះទេ ៕ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print