ភេសជ្ជ:ផ្សំពីម្សៅរមៀតនិងទឹកដោះគោជួយសុខភាពលោកអ្នកច្រើនយ៉ាងនិងឲ្យស្បែកស្រស់ថ្លា

ចែករំលែក៖

មនុស្សគ្រប់រូបជាពិសេសសុភាពនារីដែលចង់មានសុខភាពមាំមួននិងមានស្បែកសាច់ស្រស់ស្អាត គួរតែយល់ដឹងឬសាកល្បងហូបភេសជ្ជ:ផ្សំដោយមើមរុក្ខជាតិដែលអាចជួយការពារជំងឺផ្សេងៗបាន។ លោកអ្នកគួរសាកល្បងលាយបញ្ចូលធាតុផ្សំម្សៅរមៀត និងទឹកដោះគោបញ្ចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នកគឺវាពិតជាប្រសើរណាស់ចំពោះសុខភាពរាងកាយទាំងមូល ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗនិងមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាពរបស់លោកអ្នក។ ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ លោកអ្នកគួរសាកល្បងនូវវិធីធ្វើទឹកដោះគោរមៀតដូចខាងក្រោម÷ គ្រឿងផ្សំ៖ ទឹកដោះគោស្រស់ ១កែវ,ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ,ម្រេចម៉ត់ បន្តិច(ដាក់ ឬ មិនដាក់ក៏បាន)និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។ វិធីធ្វើ ៖ ដាក់ឆ្នាំងចាក់ទឹកដោះគោចូល ដាក់ម្សៅរមៀតចូលកូរឲ្យសព្វទុករម្ងាស់ប្រហែល ៣០វិនាទី។ ដាក់ម្រេចម៉ត់ចូលកូរឲ្យសព្វ ហើយបិទភ្លើង បន្ទាប់មកចាក់ចូលកែវ (បើមិនចង់ដោយកាកត្រូវចាក់ច្រោះវាសិន) រួចហើយដាក់ទឹកឃ្មុំចូលកូរឲ្យសព្វ ដើម្បីបន្ថែមរសជាតិ រួចអាចទទួលទានបានហើយ។ ការប្រើប្រាស់និងពេលវេលា÷ ទទួលទានពេលក្តៅឧណ្ហៗ ទទួលទាន ១កែវ ជារៀងរាល់ថ្ងៃមុនពេលចូលគេង។ គុណប្រយោជន៍÷ជួយឲ្យគេងលក់ស្រួល,ជួយសម្រួលដល់បញ្ហាឈឺក្បាល,ជួយសម្អាតជាតិពុលចេញពីរាងកាយ,ជួយព្យាបាលជំងឺសន្លាក់ ធ្វើឲ្យឆ្អឹងរឹងមាំ, ជួយបង្កើនប្រព័ន្ធភាពស៊ាំ,ធ្វើឲ្យស្បែករបស់លោកអ្នកភ្លឺថ្លា,ជួយសម្រកទម្ងន់,ព្យាបាលជំងឺផ្តាសាយ និងក្អក,ព្យាបាលការឈឺចាប់ពេលមកឈាមរដូវជាដើម៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print