Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម Everton ០-០ បើទោះបីក្រុមហង្សក្រហមខំប្រឹងដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះដើម្បីព្យាយាមរកគ្រាប់បាល់ក៏ដោយ ក៏នៅតែមិនអាចរកគ្រាប់បាល់បានដែរ ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។

ក្រុមរបស់លោក Zinedine Zidane កំពុងតែឈរនៅលើពិន្ទុជាមួយនឹងក្រុម Barcelona ដែលបានប្រកួតស្មើជាមួយ ០-០ ជាមួយក្រុម Sevilla កាលពីថ្ងៃសុក្រ ប៉ុន្តែបានឡើងទៅឈរនៅលើកំពូលតារាងដោយសារតែកំណត់ត្រាឈ្នះខ្ពស់។

នៅនាទីទី៥០កីឡាករក្រុម Real Sociedad ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ក៏ត្រូវបានបាល់ពិន័យប៉េណាល់ទីរបស់ Sergio Ramos ។ ចូលដល់នាទីទី៧០ Karim Benzema រកបាន១គ្រាប់ទៀត ប៉ុន្តែនៅនាទីទី៨៣ កីឡាករ Mikel Merino រកបានមួយគ្រាប់វិញ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Real Madrid យកឈ្នះក្រុម Real Sociedad ២-១ ។

Real Madrid ដែលទើបតែឈ្នះពាន La Liga តែមួយលើកគត់ចាប់តាំងពីឆ្នាំ២០១២ ឥឡូវទទួលបានទទួលជ័យជម្នះ និងព្យាយាមដើម្បីលើកពានមួយនេះម្តងទៀត។ ក្រុមម្ចាស់ផ្ទះ Barcelona ទទួលភ្ញៀវ Athletic Bilbao នៅថ្ងៃអង្គារនេះ ខណៈ Real Madrid ត្រូវប៉ះក្រុម Mallorca នៅថ្ងៃពុធ ។

ដោយឡែកក្រុមខ្លាំង Liverpool បានត្រឹមប្រកួតស្មើជាមួយក្រុម Everton សម្រាប់ការប្រកួតសប្តាហ៍ទី៣០នៅលីកកំពូលអង់គ្លេស។ ក្រុមភ្ញៀវ Liverpool បានដាក់សម្ពាធដោយការគ្រប់គ្រងបាល់រហូតដល់៧០ភាគរយ ប៉ុន្តែមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានឡើយ ។

លទ្ធផលនេះធ្វើឲ្យក្រុម Liverpool ទទួលបាន១ពិន្ទុឈរកំពូលតារាងដដែលមាន៨៣ពិន្ទុ ខណៈក្រុមលេខ២ Man City មាន៦០ពិន្ទុ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print