មនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ព្រោះរថយន្តធុនធំបុករថយន្តដឹកឥដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ២នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តដឹកឥដ្ឋនៅខាងមុខជញ្ជាីងថ្លឹងរថយន្តកូនរីកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះ ជាអ្នកបើកបររថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ បានស្លាប់នៅកន្លែងកើតហេតុនោះ មាន ឈ្មោះ ផៃ ភេទប្រុស អាយុប្រហែល ៣៩ឆ្នាំ ចំណែកអ្នករួមដំណើរចំនួន២នាក់ទៀតដែលរងរបួសធ្ងន់មាន ១-ឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ, ២ -ឈ្មោះ ប្រុស អាយុ៣១ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សមត្ថកិច្ចបញ្ជាកថា តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុខាងលើ រថយន្តកូរ៉េកែច្នៃដឹកឥដ្ឋបានបើកបរពីទិសខាងកើតទៅទិសខាងលិច ពេលបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3939 បើកចេញពីស្ថានីយថ្លឹងរថយន្តរួចបានបត់ទៅទិសខាងលិចមិនប្រយត្ន័បណ្តាលឲ្យបើកទៅបុករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋតែម្ដងធ្វើឲ្យអ្នកបើករថយន្តដឹកឥដ្ឋស្លាប់នៅនឹងកន្លែងកើតហេតុ ហើយអ្នករួមដំណើររបួសធ្ងន់នោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ចំណែកអ្នកបើករថយន្តធុនធំក្រោយពីឃើញហេតុការណ៍នេះភ្លាមក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលទៅ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តធុនធំ ចូលថ្លឹងរួចហើយក៏បើកចេញពីស្ថានីយថ្លឹងហើយបត់ប្តូរទិសមិនគោរពសិទ្ធិអាទិភាព រីឯរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋបើកលឿនពេលជួបហេតុការណ៍ស្លន់ស្លោបាត់ស្មារតីជាន់ហ្រ្វ័ងមិនជាប់។
រថយន្តទាំង២គ្រឿងខូចខាតធ្ងន់ធ្ងរ ត្រូវបាននគរបាលចរាចរណ៍នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមនិីតិវិធីច្បាប់។ រីឯសពត្រូវបានបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print