ជប៉ុនប្តេជ្ញាទាមទារប្រជុំកោះដែលរុស្ស៊ីគ្រប់គ្រងកាលពីសង្គ្រាមលោកលើកទីពីរមកវិញទោះបីត្រូវធ្វើសង្គ្រាមក៏ដោយ​

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ បានប្តេជ្ញាទាមទារប្រជុំកោះ គូរីល ពីរុស្ស៊ីមកវិញ ដោយត្រូវប្រើគ្រប់មធ្យោបាយ ក្នុងនោះមានទាំងការធ្វើសង្គ្រាមផងដែរ​។
លោកអាបេ បានលើកឡើងថា ជប៉ុននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកកោះគូរីល ពីរុស្ស៊ីមកវិញ​។ នាយករដ្ឋមន្ត្រី អាបេ ​​ស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបង្កើតកម្លាំងយោធាឲ្យកាន់តែខ្លាំងក្លាឡើង​សម្រាប់ធ្វើសង្គ្រាម។
ការលើកឡើងខាងលើរបស់ជប៉ុនគឺ ក្រោយពេលដែលរុស្ស៊ីមិនព្រមសងកោះចំនួន​៤ ស្ថិតនៅប្រជុំកោះគូរីល​ ​ដែលរុស្ស៊ីគ្រប់គ្រងកាលពីសម័យសង្គ្រាមលោកលើកទីពីរ។ សេចក្តីព្រាងច្បាប់ស្តីពីការកែ​រដ្ឋធម្មនុញ្ញ​អនុញ្ញាតឲ្យជប៉ុនបង្កើនកម្លាំងទ័ពដើម្បីធ្វើសង្គ្រាម អាចនឹងត្រូវបានអនុម័ត។ ប៉ុន្តែចំពោះរុស្ស៊ីវិញ ប្រជុំកោះនោះពិតជាសំខាន់យ៉ាងខ្លាំង ដូច្នេះរុស្ស៊ី មិនអាចឲ្យបាត់បង់កោះទាំងនោះបានឡើយ។
កន្លងមកជប៉ុនបានកែរដ្ឋធម្មនុញ្ញសន្តិភាព ចំនួន៩លើករួចមកហើយ ដោយជប៉ុនមិនអាចមានកម្លាំងទាហានជើងទឹក ជើងគោក និងអាកាសនោះឡើយ ។ ប៉ុន្តែច្បាប់នោះអស់សុពលភាពហើយ តែ​ឥទ្ធិពលនៃច្បាប់នៅតែមិនអនុញ្ញាតឲ្យជប៉ុនកសាងកម្លាំងទាហានគ្រប់គ្រាន់ដើម្បីធ្វើសង្គ្រាមនោះឡើយ។នាយករដ្ឋមន្ត្រី អាបេ ក៏បានប្រកាសផងដែរថា រដ្ឋធម្មនុញ្ញ កាលពី​៧០ឆ្នាំមុន មិនអាចបំពេញ​តាមតម្រូវការបច្ចុប្បន្ននេះបានឡើយ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print