ភ្នំពេញ៖ ម្តាយបង្កើតរបស់តារាសម្តែង អ៊ុំ សក្កណា បានទទួលមរភាពហើយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះដំណាលគ្នានឹងថ្ងៃដែលឪពុករបស់អ្នកនាងខាត់ សុឃីម ទទួលមរណភាព។ អ្នកស្រីមិនបានទាន់ដង្ហើមអ្នកម្តាយដែលមានវ័យជរា ឈឺរ៉ាំរ៉ៃនោះទេព្រោះតែកំពុងថតភាពយន្តមួយនៅភ្នំពេញ។
ម្តាយតារាសម្តែងជើងចាស់ អ្នកស្រី អ៊ុំ សក្កណា មានវ័យ៩៥ ឆ្នាំ និងបានធ្លាក់ខ្លួនឈឺធ្ងន់កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះនៅផ្ទះនាតំបន់ពេជ្រនិលខេត្តកំពង់ស្ពឺ។ ជាអ្នកជួយដល់គ្រួសារ អ្នកស្រី អ៊ុំ សក្កណា ត្រូវចេញចូលផ្ទះនាស្រុកកំណើតផង ធ្វើដំណើរមកសម្តែងភាពយន្តនៅភ្នំពេញដើម្បីដោះស្រាយជីវភាពផង។ អ្នកស្រីមិនបានទាន់ដង្ហើមចុងក្រោយរបស់ម្តាយនោះទេ ព្រោះតែលោកស្រីបាននិងកំពុងថតភាពយន្តនៅភ្នំពេញ។ ក្រោយពីទទួលដំណឹងដ៏រន្ធត់នេះអ្នកស្រីបានស្នើសុំបញ្ចប់ការថតភាពយន្តភ្លាមៗ និងបានធ្វើដំណើរទៅកាន់ទឹកដីកំណើតដើម្បីរៀបចំបុណ្យសពម្តាយ៕
ដោយ វឌ្ឍនា