កម្សាន្ត៖ អ្នកទេសចរណ៍ជាច្រើននៅពេលដែលទៅដើរលេងនៅឆ្នេរសមុទ្រម្ដងៗ តែងតែចង់ ថតរូបឲ្យមានភាពទាក់ទាញស្រស់ស្អាតបំផុត ជាមួយនឹងទិដ្ឋភាពនៃបរិយាកាសដ៏ស្រស់ស្អាត នៅលើឆ្នេរសមុទ្រ តែពួកគេមិនដឹងត្រូវធ្វើបែបណា ដើម្បីឲ្យថតរូបចេញមកមានភាពលេចធ្លោនោះទេ។
បើមានបញ្ហានេះ អ្នកទេសចរកបារម្ភ ចូរសាកល្បងតាមវិធីងាយៗដោយគ្រាន់តែមានរបស់ទាំង ៥ នេះ យកមកធ្វើជាស្ទាយ៍ថតរូបជានោះអ្នកនឹងទទួលបានរូបភាពគួរជាទីពេញចិត្តមិនខាន ។ ជាមួយនេះក៏ជួយឲ្យឃើញរូបរបស់អ្នក កាន់តែមានអារម្មណ៍ មានអ្នកចុចLike កាន់តែច្រើនផងដែរ ។
របស់ទាំងនោះមាន÷
១. គ្រឿងតម្បាញ
នៅពេលដែលអ្នកទៅលេងសមុទ្រ អ្នកគួរតែយកគ្រឿងតម្បាញទៅជាមួយ ដែលមានដូចជា កាបូប មួក ដើម្បីទុកធ្វើជាស្ទាយ៍ថតរូប ព្រោះរូបភាពដែលចេញមកពិតជាមានភាពទាក់ទាញ។
២. វ៉ែនតាគឺជាស្ទាយ៍ដ៏ពេញនិយមបំផុតហើយ ដែលមនុស្សគ្រប់គ្នា តែងតែប្រើ ដើម្បីឲ្យមានភាពទាន់សម័យ ជាពិសេស នៅពេលដែលប្រើវ៉ែនតាជាស្ទាយ៍ថតរូបនៅឯឆ្នេរសមុទ្រ កាន់តែមើលទៅមានភាពលេចធ្លោខ្លាំងឡើង។
៣. កម្រាលក្រាលនៅលើឆ្នេរ
សម្រាប់នារីៗ ដែលចង់ថតរូបភាពនៅលើឆ្នេរសមុទ្រ អាចស្វែងរកកម្រាលមកក្រាល រួចគេង ឬ អង្គុយ នៅលើវា ដើម្បីធ្វើជាស្ទាយ៍ថតរូបមួយទៀត។ នោះរូបភាពចេញមក នឹងមានភាពស្រស់ស្អាត គួរជាទីពេញចិត្តមិនខាន។
៤. សៀវភៅ
នៅពេលទៅដើរលេងនៅសមុទ្រ គួរតែយកសៀវភៅ ទៅតាមខ្លួន ប៉ុន្តែមិនចាំបាច់អានក៏បានដែរ គ្រាន់តែបើកមើល នៅពេលដែលថតរូប នោះអ្នកនឹងទទួលបានរូបភាពដ៏ទាក់ទាញយ៉ាងខ្លាំងពេលអ្នកបើកសៀវភៅមើល។
៥. ផ្លែឈើ
នេះជាស្ទាយ៍ថ្មីមួយទៀត ដែលគួរតែមាននៅពេលដែលទៅលេងសមុទ្រនោះគឺផ្លែឈើ ដែលមានដូចជា ផ្លែឪឡឹក ដូង ឬ ផ្លែម្នាស់ ព្រោះផ្លែឈើទាំងនេះ នឹងជួយធ្វើឲ្យមានភាពទាក់ទាញ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត នៅពេលដែលថតរូបជាមួយវា៕