ឱកូនអើយ…ដល់ថ្នាក់ជាគ្រូបង្រៀន ដាច់ចិត្តកាត់កាល់ម្តាយអាយុ ៧៤ឆ្នាំ បណ្តេញចេញពីដីកេរ្តិ៍គាត់ទៀត

ចែករំលែក៖

កូនស្រីអីក៏ចិត្តខ្មៅម្លេះទេលោកអើយ ..មានចំណេះដឹង មានតួនាទីជាគ្រូបង្រៀន .! ទីបំផុត ខ្វះគុណធម៍ រមើលគុណម្តាយ ដាច់ចិត្តកាត់កាល់ម្តាយដ៏ចាស់ជរា វ័យទ្រុឌទ្រោម ៧៤ឆ្នាំ ឱ្យនៅឯកោ គ្មានកោះត្រើយ ក្នុងជីវិតចុងក្រោយរបស់គាត់។
ម្តាយណាមិនឈឺចាប់ ស្ត្រីណាមិនយំ …បើផ្តល់កំណើតឱ្យកូន បែរសងគុណវិញ គឺឱ្យម្តាយយំមិនចេញទឹកភ្នែក..?

ក្នុងរឿងនេះ គឺនឹកគិតមិនអស់ចិត្តទៅដល់លោកយាយម្នាក់អាយុ​៧៤ឆ្នាំ​ ដែលមានកូនស្រីជាគ្រូបង្រៀន ដែលបានកាត់កាល់លោកយាយជាម្តាយចេញជាង៧ឆ្នាំមកហើយ… មិនត្រឹមតែប៉ុណ្ណឹងអ្នកគ្រូបានដេញគាត់ចេញពីដីកេរ្តិ១ដុំដែលគាត់បានសន្សំលុយទិញជាយូរមកហើយ។

តាមពិតទៅលោកយាយបានគិតថានឹងចែកដីជាកេរ្តរ៍បន្តអោយកូន៤នាក់ម្នាក់បន្តិចៗ…ប៉ុន្តែមិនទាន់បានចែកអោយកូនផង ក៏ត្រូវបានកូនជា” អ្នកគ្រូ” កាត់កាល់បណ្តេញចេញពីដីខ្លួនឯងទៀត! ..’
តើមានកូនប៉ុន្មាននាក់ទៀត មានចរិកបែបនេះ ក្នុងលោក…! អ្នកធ្វើបុណ្យប៉ុន្មានវត្ត មិនស្មើដឹងគុណ ឪពុកម្តាយទេ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print