ភ្នំពេញ៖ ថ្ងៃនេះមានអ្នកជាសះស្បើយកូវីដ១៩ ចំនួន១នាក់ និងគ្មានអ្នកឆ្លងថ្មីឡើយ ។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានអោយដឹងថា៖ ចំនួនអ្នកព្យាបាលជាសះស្បើយសរុប ១២៨នាក់ អ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់) ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល នៅតែបន្តអំពានាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងរស់នៅប្រកបដោយអនាម័យ ហើយអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
ដោយ៖ សិលា