នគរបានខណ្ឌសែនសុខបង្ហាញមុខជនសង្ស័យ៣នាក់ករណីបើកទ្វាររថយន្តលួចកាបូបលុយ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ បានធ្វើការបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធទៅនិងករណីបើកទ្វាររថយន្តលួចកាបូបលុយប្រជាពលរដ្ឋ។

IMG-20160124-WA0115

ការបង្ហាញមុខជនសង្ស័យទាំង៣នាក់នេះ ប្រព្រឹត្តិឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង ប្រាប់ឲ្យដឹងថា  កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នាវេលាម៉ោង១៧:០០នាទី ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  មានករីណីអំពើលួច (បើកទ្វាររថយន្តលួចយកកាបូបលុយ) ដែលជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ គ្រី កដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  បង្កឡើងដោយជនសង្ស័យមានបក្ខពួក២នាក់ ប៉ុន្តែឃាត់បានម្នាក់ឈ្មោះ ខុង ជឿនណារិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង ប្រាប់បន្តឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះយកមកធ្វើការសាកសួរ លោកក៏បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ  ដោយសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ  បើកការស្រាវជ្រាវ រុករកបក្ខពួកជនសង្ស័យបន្ថែមទៀត ជាលទ្ធិផលនៃការស្រាវជ្រាវ រហូតឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន ២នាក់ បន្ថែមទៀត ជនសង្ស័យ ទី១ឈ្មោះ វង្ស សារ៉ាវុទ្ធី  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួននៅចំណុច ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ) ដកហូតបានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-1421 និងទី២ ឈ្មោះ ឌីម រិទ្ធី ភេទប្រុស ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ (ឃាត់ខ្លួននៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ) ដកហូតបានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ, ម៉ូតូម៉ាកហ្វីណូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1CT-8771 និងម៉ូតូម៉ាក PCX ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1CK.8263 ព្រមទាំងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១ ផងដែរ។

លោកអធិការបានបញ្ជាក់ឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះមក លោកបានស្រាវជ្រាវសាវតាជាតិ ឃើញថា ពួកគេគឺជាជនសកម្មក្នុងការ លួច ប្លន់ និងជាមុខសញ្ញាចែក ចាញជួញដូរគ្រឿងញៀន ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តមួយចំនួនផងដែរ៕

IMG-20160124-WA0116

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print