ជនសង្ស័យ​២​នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ដំបង​ឃាត់ខ្លួន​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ជនសង្ស័យ​២​នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ដំបង​ឃាត់ខ្លួន​កា​ ល​ពី​វេលា​ម៉ោង​២១​និង​២០​នាទី​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ដី​ឡូត៍​ម្ចាស់​ឈ្មោះ​ លក្ខ​ឈុំ​ ឋិត​នៅ​ភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

 

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​ស​ង្ស័​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ១​ អៀង​ ឡឹម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​បច្ចុប្បន្ន​ភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែ​ដំបង​ ស្រុក​មុខកំពូល​,​ ២​ ឈ្មោះ​ គង់​ ស្រស់​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ជាងសំណង់​ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​

​សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ដំបូង​សមត្ថកិច្ច​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ដោយនៅ​ក្នុងភូមិ​មាន​ពលរដ្ឋ​ធ្វើបុណ្យ​បច្ច័យបួន​ ហើយ​មាន​ជួល​ធុងបាស់​រាំ​លេង​កំសាន្ត​ ខណៈនោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លៀតឱកាស​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ចាំ​សងសឹក​គំនុំ​ចាស់​ដែល​មាន​ទំនាស់​ពី​ថ្ងៃមុន​ ប៉ុន្តែ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​មិន​ទាន់​បាន​ធ្វើ​សម្មភាព​ផង​ដោយ​គ្រាន់តែ​កាន់​ដាវ​ក្នុង​បំណង​ធ្វើ​សកម្មភាព​កាប់​ឈ្មោះ​ ចិត្ត​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តកណ្តាល​បន្ត​ ៕​

IMG-20160125-WA0024

IMG-20160125-WA0023

ses

...

ដោយ៖ ឡូ​ សំអាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print