ពលរដ្ឋ​រិះគន់​រថយន្ត​សង្គ្រោះ​បន្ទាន់​ ឃឹម​ រ៉ា​នី​ និង​ IU​ ឃើញ​មនុស្ស​ជិត​ដាច់ខ្យល់​ស្លាប់​ហើយ​មិន​ព្រម​សង្គ្រោះ

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ និង​របួសធ្ងន់​ ខណៈ​ដែល​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ធ្វើការ​ ត្រូវ​បាន​រថយន្តក្រុង​ របស់​ក្រុមហ៊ុន​វុ​ឌ្ឍ​ន៍​ សុភាព​ បុក​ចំពាក់​កណ្តាល​ពេញទំហឹង​កាលពី​ម៉ោង​ ៦​ និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ចំនុច​ផ្លូវ​លេខ​ ១៩៦៦​កែង​ ១០១១​ ក្រុម​៤​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

IMG-20160124-WA0105

​អ្នក​ស្លាប់​ឈ្មោះ​ ខាន់​ សា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣១​ ឆ្នាំ​ មុខរបរ​ សន្តិសុខ​ ស្នាក់​នៅ​ភូមិ​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ចិក​សា​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលៀប្អៀ​ ខេត្តកំពង់ឆ្នាំង​។​

​ចំណែក​អ្នក​រង​របួសធ្ងន់​ ឈ្មោះ​ ចាន់​ រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មុខរបរ​សន្តិសុខ​ឯកជន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​ចំណែក​តៃកុង​រថយន្ត​ ឈ្មោះ​ អោម​ ទី​ ភេទ​ប្រុស​អាយុ​ ៣០​ឆ្នាំ​ ក្នុង​កា​ហ្គា​រាស​ក្រុមហ៊ុន​ នៅ​ម្តុំ​ផ្សារ​ដើម​គរ​។​ មានស្រុក​កំណើត​នៅ​ភូមិ​ដូង​ ឃុំ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុខ​ពេល​កើតហេតុ​គេ​ឃើញ​មាន​ បុរស​ពីរ​ម្នាក់​ជិះ​ម៉ូតូ​ហុ​ន​ដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ សេរី​២០១៥​ មាន​ស្លាក​លេខ​ ភ្នំពេញ​ 1FJ-8326​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​ ១៩៦៦​ ខណៈ​ឆ្លង​ជិត​ផុត​ ស្រាប់តែ​មាន​រថយន្តក្រុង​ពណ៌​ស​ ឆ្នោត​ខៀវ​ ម៉ាក់​ KIA​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-9288​ ជា​របស់​ក្រុមហ៊ុន​វុ​ឌ្ឍ​ន៍​ សុភាព​ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ មក​ដល់​ចំនុច​ខាងលើ​បាន​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​ ខ្ទាត​ម៉ូតូ​ និង​មនុស្ស​ជាង​ ១០​ម៉ែត្រ​បណ្តាល​អោយ​រង​របួសធ្ងន់​ដេក​សន្លប់​ស្តូកស្តឹង​ទាំង​ពីរ​នាក់​នៅ​កន្លែង​កើតហេតុ​។​

​ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​កើតហេតុ​ មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ឯកជន​១​គ្រឿង​បាន​មក​លើក​ជន​រង​គ្រោះ​តែ​ម្នាក់​ដាក់​លើ​រថយន្ត​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រារាំង​អោយ​លើក​អ្នក​ បួស​ទៅ​ទាំង​ពីរ​នាក់​ ក្រោយមក​ត្រូវ​បាន​អ្នក​ បើករថយន្ត​សង្គ្រោះ​ បាន​ទម្លាក់​អ្នក​របួស​ខាងលើ​ចុះ​មក​វិញ​។​ មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ទៀត​មក​ដល់​និង​លើក​អ្នក​របួស​តែ​ម្នាក់​ទៅ​បាត់​បន្សល់​ទុក​បុរស​ម្នាក់​សល់​ដង្ហើមចង្រិត​រហូត​ដល់​ដាច់ខ្យល់​ ស្លាប់​នៅ​និង​កន្លែង​យ៉ាង​អាណោច​អធម​។​

​ទាក់ទង​នឹង​រថយន្ត​សង្គ្រោះ​ទាំង​ពីរ​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា​ រថយន្ត​ទី​១​ ជា​របស់​មន្ទីរពេទ្យ​ ឃឹម​ រ៉ា​នី​ទួល​គោក​ ទី​ ២​ របស់​មន្ទីរពេទ្យ​ IU​ សែន​សុខ​។​

​បច្ចុប្បន្ន​សព​បាន​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​អ្នក​រង​បួស​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ប​ន្ទីរ​ពេទ្យ​ ព្រះ​កុសុមៈ​ ដោយឡែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ និង​អ្នកបើកបរ​ត្រូវ​បាន​បញ្ជូន​ទៅ​ការ​ន់​កា​រិ​យា​ ល័យ​ចរាចរណ៍​គោក​រាជធានី​ភ្នំពេញ​៕​

IMG-20160124-WA0102

IMG-20160124-WA0103

IMG-20160124-WA0101

IMG-20160124-WA0098

IMG-20160124-WA0099

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print