ឈ្មួញអារឈើខុសច្បាប់សម្ងំចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអារឈើខុសច្បាប់ ត្រូវសមត្ថកិច្ចព័ទ្ធចាប់បានចំនួន៥នាក់

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ច សហការគ្នាព័ទ្ធចាប់បាន ក្នុងពេលដែលជនសង្ស័យទាំងនេះ សម្ងំលាក់ខ្លួនប្រើប្រាស់គ្រឿង ចែកចាយ សារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងអារឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គា ស្រុកទឹកផុស ។ ការសបង្ក្រាបករណីនេះគឺធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥  ។

3357a13b-805b-4110-8a8f-1636eb2ad9f9

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១.ឈ្មោះ ស៊ីម អឿន អាយុ២៤ ឆ្នាំ ជាម្ចាស់ ម៉ាស៊ីន លួចលាក់អារឈើខុសច្បាប់ខាងលើ និងជាអ្នកចែកចាយថ្នាំញៀនផងដែរ ទី២ឈ្មោះ ស៊ីម អាត អាយុ២២ឆ្នាំ ទី៣.ឈ្មោះ ស៊ីម សារ៉ុន អាយុ៣២ឆ្នាំ ទាំង៣នាក់ជាបងប្អូនគ្នា ទី៤ឈ្មោះ ជួន ចែត អាយុ២៣ឆ្នាំ និងទី៥ឈ្មោះ ស៊ី ឡយ អាយុ២៧ឆ្នាំ ទាំង៥នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ច បានរកឃើញ មាន ថ្នាំញៀនម៉ាទឹកកក១កញ្ជប់ធំ និង១៥កញ្ជប់តូច  ម៉ូតូ១គ្រឿង អាវុធកែឆ្នៃ៤ដើម  គ្រាប់កាំភ្លើងកែឆ្នៃ មួយចំនួន(គ្រាប់កង់ និងវីសខ្លីៗ) រួមនិងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត និងឈើអារខុសច្បាប់ជាច្រើនម៉ែត្រ ទៀតដែលឈ្មួញអារឈើខុសច្បាប់នេះដាក់ម៉ាស៊ីនអារនៅទីនេះ ។ ជនសង្ស័យទាំង៥នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថា ទីតាំងអារឈើខុសច្បាប់នេះមួយនេះគឺដាក់ឡើងដុះស្លែទៅហើយ មិនដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា មកក្បែរនោះទេ ដោយសារតែសមត្ថកិច្ចមូលដ្ឋានទីនោះត្រូវរ៉ូវជាមួយឈ្មួញអារឈើខុសច្បាប់នេះ គឺបានទទួលលាភសក្ការពីឈ្មួញនេះមិនតិចនោះទេ គឺគ្រប់សមត្ថកិច្ចនិងជំនាញទំាងអស់ ។

នេះបើកុំតែពួកគាត់ជាប្រជាពលរដ្ឋទូរស័ព្ទទៅស្នងការខេត្តម្លេះ ទីតាំងអារឈើមួយនេះនៅតែមាន សកម្មភាពអារឈើខុសច្បាប់ផង និង ចែកចាយថ្នាំញៀនដល់កម្មករអារឈើនៅទីនោះទៀត ដែលពង្វក់ស្មារតីដល់អ្នកស្រុកនៅទីនោះជាច្រើផងដែរ ។

ប្រជាពលរដ្ឋបានសំណូមពរអោយលោកស្នងការជួយត្រួតពិនិត្យមើលកូនចៅថ្នាក់ក្រោមផង ពេលខ្លះហៃអើតែជាមួយឈ្មួញល្មើសធំៗទាំងនេះទេ ហើយអ្នករងគ្រោះគឺប្រជាពលរដ្ឋធម្មតាតែប៉ុណ្ណោះ ៕

4351a579-3baf-4dab-8ef6-67fa817bd594

1c962894-c766-4ea1-80ac-6cc066209da2

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print