ទាហានរុស្ស៊ី៦៤ពាន់នាក់ចូលរួមពិធីដង្ហែក្បួនព្យុហយាត្រា​

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ី​៦៤ពាន់នាក់មកពីទីក្រុង​ចំនួន​២៨ បានមកចូលរួម​ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះ​៧៥ឆ្នាំ​លើរបបហ្វាស៊ីស។
សារព័ត៌មាន​​​ TASS បានផ្សាយថា ពិធីដង្ហែក្បួនព្យុហយាត្រា ធ្វើឡើងនៅថ្ងៃទី​២៤ ខែមិថុនា ក្រៅពីទីក្រុងមូស្គូនៅមានទីក្រុងធំៗចំនួន​៩​ទៀត​ក្នុងប្រទេសរុស្ស៊ីក៏មានពិធីដង្ហែក្បួនផងដែរ ។
ក្រៅពីទាហាន ៦៤ពាន់នាក់ នៅមានសម្ភារយោធា​ អាវុធចំនួន​១៨៥០គ្រឿងចូលរួម មានរថក្រោះរថពាសដែក​… ជាមួយគ្នានេះក៏មានយន្តហោះចម្បាំង ៥១១គ្រឿង នាវាចម្បាំង​២០គ្រឿង ព្រមទាំងនាវាមុជទឹក​ចូលរួមក្នុងពិធីដ៏សំខាន់នេះផងដែរ។
ដោយសារតែមានការឆ្លងរាលដាលកូវីដ​-១៩ អ្នកដែលចូលរួម​ក្នុងពិធីនោះត្រូវបានធ្វើតេស្តទាំងអស់។ ចំណែកកម្លាំងយោធា​និងអ្នកដែលចូលរួម គឺត្រូវតែពាក់ម៉ាស់ ។ ចំណែកមនុស្សដែលមិនពាក់ព័ន្ធ គឺមិនអានុញ្ញាតឱ្យទៅកាន់ទីនោះឡើយ​ ។ ចំណែកពិធីដង្ហែក្បួននឹងផ្សាយផ្ទាល់ឲ្យពលរដ្ឋទស្សនានៅផ្ទះ​បញ្ចៀសការឆ្លងកូវីដ​-១៩​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print