ភិន សុដាលីស តារាស្រីដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង បែបសាមញ្ញ

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាស្ថានភាពរស់នៅរបស់តារាសម្តែងស្រី ភិន សុដាលីស ស្ថិតក្នុង​ចង្កោមអ្នកមានជីវភាពធូរធាក្តីក៏គេតែងសង្កេតឃើញថាតារាស្រីរូបនេះនិយមធ្វើដំណើរកម្សាន្តបែបផ្សងព្រេង និងសាមញ្ញា ជាមួយមិត្តភ័ក្កិច្រើនជាងក្រុមគ្រួសារ។
​ថ្មីៗនេះភិន សុដាលីស បានធ្វើឲ្យអ្នកគាំទ្រនាងចាប់អារម្មណ៍ជាថ្មីក្រោយពី​បានបង្ហាញ​វីដេអូ និងរូបថតជាច្រើនសន្លឹកអំពីក្តីសុខក្នុងជីវិត គ្រាដែលបានធ្វើដំណើរកម្សាន្តដ៏កំពុងទាក់​ទាញខ្លាំងមួយ គឺ”ខ្នងផ្សារ” នៃទឹកដីខេត្តកំពង់ស្ពឺ។ ទីនេះគឺជាទីកន្លែងដែលក្រុមយុវវ័យ​កំពុងពុះ​កញ្ជ្រោលក្នុងការធ្វើដំណើរទៅកម្សាន្តបើទោះបីជាត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រ​ឆ្លងការលំបាក ជាច្រើនក្តី។ ភិន សុដាលីសបានរួមដំណើរជាមួយមិត្តភ័ក្កិជិតដិត​មួយចំនួន​ដើម្បីទៅកម្សាន្តនៅទីនោះ ដោយនាងបានទាំងឆ្លៀតធ្វើវីដេអូផ្ទាល់ខ្លួន(Vlog) ដើម្បីចែកជូន​អ្នកគាំទ្រ ហើយនាងទទួលបានការកោតសរសើរខ្លាំង។ វីដេអូនាងទទួលបានការចូលមើល​ច្រើនជាង១លានដងឯណោះ។ តារាស្រីដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង និង​ថតរូបទេសភាពស្អាតៗរូបនេះក៏បានចែករំលែកនូវរូបភាពត្រជាកភ្នែកចម្លែកអារម្មណ៍ជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះគេក៏បានឃើញតារាស្រីកូនមួយរូបនេះបានធ្វើដំណើរកម្សាន្តទៅស្រូប​យកវីតាមីនC នៅកោះសង្សាបន្ថែមទៀត។យោងតាមរូបថតដែលបង្ហោះជាសាធារណៈលើ​គណនីអ៊ីនស្ត្រាក្រាមរបស់ ភិន សុដាលីស មុននេះបន្តិច បង្ហាញឲ្យឃើញសកម្មភាព និងទេសភាពដ៏ត្រកាលកណ្តាលជលសា ក្នុងឈុតប៊ីគីនីផ្កាៗពណ៌ទឹកប៉ិច ធ្វើឲ្យនាងមើល​ទៅពិតជាស៊ិចស៊ី ទាក់ទាញមិនចាញ់ក្រមុំៗទេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print