ដូណាល់ ត្រាំ ៖ ជញ្ជាំងព្រំដែនអាចការពារបានទាំងកូវីដ១៩

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ព្រំដែន ជាប់ម៉ិចស៊ីកូ ដើម្បីត្រួតពិនិត្យ មើលស្នាដៃរបស់លោក គឺសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់ជនភៀសខ្លួន ចូលទឹកដីអាមេរិក ពីប្រទេសម៉ិចស៊ីកូ ។ លោកត្រាំបានប្រកាសថា ជញ្ជាំងនោះ មិនត្រឹមតែទប់ស្កាត់ជនភៀសខ្លួនឡើយ គឺអាចរារាំងការឆ្លងរាលដាលកូវីដ​១៩ ទៀតផង​។
លោកត្រាំបានបញ្ជាក់ថា «ជញ្ជាំងនេះ​អាចទប់ស្កាត់បានគ្រប់យ៉ាង ទាំងកូវីដ​១៩ » នៅក្នុងដំណើរត្រួតពិនិត្យតាមព្រំដែន ជាមួយអភិបាលរដ្ឋArizona លោក Doug Ducey និងមន្ត្រីជាច្រើនរូបទៀត ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា «ព្រំដែនរបស់យើង​មិនដែលមានការធានាដូចជាពេលនេះឡើយ»​។
សារព័ត៌មាន​Al Jazeera នៅថ្ងៃទី​២៤ខែមិថុនា បានផ្សាយថា លោកត្រាំ ទៅកាន់ព្រំដែន គឺដើម្បី ផ្តោតទៅលើបញ្ហា​ដែលលោកអាចប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកាឆ្នាំ​២០២០។
ជញ្ជាំងព្រំដែន ជាប់ម៉ិចស៊ីកូគឺជាអ្វីដែលលោកត្រាំ បានសន្យា ពេលឃោសនាបោះឆ្នោត នៅឆ្នាំ ២០១៦ ហើយពេលនេះលោកបានអនុវត្តវាដោយជោគជ័យ។ ទាំងនោះហើយគឺជាសារសំខាន់មួយ​ដែលលោក ត្រូវយកមកអូសទាញអ្នកគាំទ្របន្តបោះឆ្នោតឲ្យលោកនាពេលខាងមុខ​។ រដ្ឋាភិបាលអាមេរិក បានចំណាយប្រាក់​៦,១ពាន់លានដុល្លារ​ដើម្បីសាងសង់ជញ្ជាំងព្រំដែន នៅខែមេសាឆ្នាំ​២០១៩៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print