នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាឆ្នាំនេះ ពលរដ្ឋរុស្ស៊ីមិនបានទៅចូលរួមទស្សនាច្រើនកុះករដូចឆ្នាំមុនៗឡើយដោយសារតែកូវីដ-១៩។ ប៉ុន្តែពិធីដង្ហែក្បួនកម្លាំងទាហានអាកាសដែលមាន ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ គឺពលរដ្ឋអាចមើលឃើញផ្ទាល់ភ្នែក ដោយនាំគ្នាឡើងលើដំបូងអគារទស្សនា។
នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ឆ្នាំ នេះមានសព្វាវុធទំនើបៗជាច្រើនដល់ទៅ២៣៤ប្រភេទ ដែលបានដង្ហែក្បួននៅលើដី។ ចំណែកនៅលើអាកាសវិញ មានយន្តហោះ៧៥គ្រឿងចូលរួម។
ក្នុងចំណោមយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន មាន Su-35, Su-30, MiG-29SMT, Su-57 យន្តហោះទមា្លក់គ្រាប់ Su-24M2, Su-34 យន្តហោះចម្បាំងវាយលុកSu-25, MiG031 យន្តហោះចម្បាំងបំពាក់មីស៊ីល Tu-95 និងTu-160 ។ក្រៅពីនេះគឺមានឧទ្ធម្ភាគចក្រប្រយុទ្ធ ដូចជាMi-35M, Ka-52 និង Mi-28៕ ដោយ៖ធីរីណា
សូមទស្សនាវីដេអូ៖ ក្បួនដង្ហែរនៃលំហអាកាសរុស្សីក្នុងឱកាសខួបលើកទី ៧៥ នៃទិវាជ័យជំនះ
(ប្រភព៖ Tvzvezda)
https://youtu.be/b9xShNIxt9s