កម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះកាត់ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលរំលោភលើចិញ្វើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបាន ចុះរៀបចំសណ្ដាប់ធ្នាប់ និងចាត់វិធានការក្ដៅកាត់ស្លាក យីហោផ្សេងៗ ដែលរំលោភចិញ្ចើមផ្លូវ ដែលកន្លងមកអាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ តែបងប្អូនប្រកបអាជីវកម្ម មិនចូលគោរពនៅសេចក្ដីណែនាំ របស់សាលារាជធានីភ្នំពេញ ដែល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាមិនឲ្យមានការរំលោភយកចិញ្ជើមផ្លូវ ចតរថយន្ដ នៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងអមសងខាងផ្លូវ ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងជាផ្លូវសម្រាប់ជនពិការ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក ឯក ឃុនឌឿនអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកបានចាត់អោយកម្លាំងគណៈបញ្ជាឯកភាព ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមណ្ដោយផ្លូវលេខ៦០៨ ក្នុងមូលដ្ឋានសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងចាត់វិធានការក្ដៅកាត់ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ស្លាកយីហោផ្សេងៗ ដែលសាងសង់រំលោភយកចិញ្ចើមផ្លូវ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ និងបញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងមូលដ្ឋានផងដែរ ។

លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានអោយ ដឹងថា មូលហេតុដែលអាជ្ញាធរខណ្ឌចេញប្រតិបត្តិការរំដោះចិញ្ចើមផ្លូវសាធារណៈ ដោយរុះរើ របា កាត់ស្លាក យីហោ ដែលសាងសង់រំលោភបំពានលើចំណីផ្លូវសាធារណះនេះ បន្ទាប់ពីរដ្ឋបាលខណ្ឌចេញសេចក្តីជូនដំណឹងអោយរុះរើជាច្រើនលើក ច្រើនសារ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ទើបរដ្ឋបាលខណ្ឌចុះ ចាត់វិធានការរដ្ឋបាលក្តៅបែបនេះ។

លោក ឯក ឃុនឌឿន អភិបាល បានលើកឡើងថា អាជ្ញាធរ មិនចង់រំខាន់ដល់បងប្អូនឡើយ សុំតែម្យ៉ាងប៉ុណ្ណោះ សូមបងប្អូនកុំរំលោភយកចិញ្ជើមផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទទៅបានហើយ យើងខ្ញុំ សប្បាយចិត្ត និងមានទឹកចិត្តជួយបងប្អូនគ្រប់រូបភាព ប្រសិនបើបងប្អូនទាំងអស់ គោរពច្បាប់ មិនរំលោភដីចំណីផ្លូវរដ្ឋ៕ភារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print