ក្រោយ៧០ឆ្នាំនៃការផ្ទុះសង្គ្រាម​បងប្អូនកូរ៉េទាំងពីរសង្ឃឹមត្រូវរ៉ូវគ្នាវិញ

ចែករំលែក៖

នៅថ្ងៃទី​២៥ ខែមិថុនា​ កាលពី៧០មុន កូរ៉េទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា​ គឺនៅឆ្នាំ១៩៥០​កូរ៉េទាំងពីរបានផ្ទុះសង្គ្រាមនិងគ្នា ហើយនៅថ្ងៃនេះ មេដឹកនាំ កូរ៉េខាងជើង គីមជុងអ៊ុន បានបញ្ជាឲ្យដកទាហានចេញពី​ព្រំដែន បញ្ឈប់រាល់សកម្មភាពឌឺដង ប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះដែរ​ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ កូរ៉េខាងជើង​ ក៏ឈប់ផ្សព្វផ្សាយអត្ថបទ ដែលមានខ្លឹមសារប្រឆាំង ឬរិះគន់កូរ៉េខាងត្បូង ផងដែរ​។ ចំណែកបណ្តាញទូរទស្ស​ន៍KBS ​របស់កូរ៉េខាងត្បូង ក៏ឈប់ផ្សព្វផ្សាយអត្ថបទរូបភាពប្រឆាំងកូរ៉េខាងជើងផងដែរ ក្រោយពេលមេដឹកនាំ គីម ជុងអ៊ុណប្រកាសឲ្យដកទាហានបញ្ឈប់រាល់សកម្មភាពរិះគន់ដល់ទីក្រុងសេអ៊ូល។
នៅថ្ងៃទី​២៥​ខែមិថុនា​ នេះដែរ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយព័ត៌មាន​ពាក់ព័ន្ធនិងសង្គ្រាម ដែលបានផ្ទុះឡើងកាលពីថ្ងៃទី​២៥ខែមិថុនា ឆ្នាំ​១៩៥០ប៉ុន្តែមិនបាននិយាយពីកូរ៉េខាងត្បូង នោះឡើយ។ ទាំងនោះជាសកម្មភាពយ៉ាងល្អបំផុតរបស់កូរ៉េទាំងពីរ ដើម្បីឈានដល់ ការតភ្ជាប់កិច្ចពិភាក្សា ជាថ្មីឡើងវិញ​ដើម្បីឆ្ពោះទៅរកសន្តិផាពយ៉ាងពិតប្រាកដ​។
រយៈពេល​៧០ឆ្នាំ កន្លងមក បើទោះបីមិនមានការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំ​ប៉ុន្តែ​ កូរ៉េទាំងពីរមិនទាន់បញ្ចប់សង្គ្រាមនៅឡើយ ដោយគ្រាន់តែបញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ​។ ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើង​ខិតខំផលិតអាវុធដើម្បីការពារខ្លួន​ក្នុងនោះមានទាំងអាវុធបរមាណូ​។ ​កន្លងមកកូរ៉េខាងជើង បានស្នើដល់កូរ៉េខាងត្បូង និងអាមេរិក ចុះសន្ធិសញ្ញាសន្តិភាព​ ដើម្បីជាការដោះដូ​រ ជាមួយ​ការរំសាយកម្មវិធីបរមាណូ ប៉ុន្តែ​អាមេរិក មិនព្រម ៕

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print