ចិនដាក់ឈ្មោះប្រជុំកោះមានវិវាទចំនួន​៥០នៅសមុទ្រខាងកើត ជប៉ុនខឹងសម្បាយ៉ាងខ្លាំង

ចែករំលែក៖

រដ្ឋាភិបាលជប៉ុនបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ចិនបានដាក់ឈ្មោះប្រជុំកោះដែលមានវិវាទ​ ដែលជប៉ុន​ហៅថា​កោះ ​សែនកាគូ ចំណែកចិនហៅថាកោះ​ដាវយូ។ នៅពេលនេះចិនបានដាក់ឈ្មោះកោះតូច​មានទាំងកោះលិចទឹក​ ចំនួន​៥០ ស្ថិតនៅក្នុងប្រជុំកោះ​ដាវយូ​។
សារព័ត៌មានក្យូដូរបស់ជប៉ុន​បានផ្សាយថា ចិនបានប្រកាសបញ្ជីឈ្មោះកោះ ដែលមានវិវាទជាមួយ​ជប៉ុន ហើយចិនបានប្រកាសថាប្រជុំកោះទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន​។
លោកYoshihide Suga ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា​«​ការដាក់ឈ្មោះ​កោះនៅតំបន់មានវិវាទ មិនបានធ្វើឲ្យផ្លាស់ប្តូរ​ការពិតបានឡើយ​​ដោយកោះទាំងនោះជារបស់ជប៉ុន»។
ការដាក់ឈ្មោះកោះខាងលើរបស់ចិន កើតឡើងក្រោយពេល​រដ្ឋាភិបាលទីក្រុង​​Ishiaki ​ស្ថិតនៅក្នុងខេត្តអូគីណាវ៉ា បានសម្រេចប្តូរឈ្មោះស្រុកកោះ​ Tonoshiro ​ដែលជាស្ថាប័នគ្រប់គ្រង ប្រជុំកោះ​Senkaku ទៅជា​ខណ្ឌកោះTonoshiro Senkaku ហើយឈ្មោះនេះនឹងត្រូវប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី​១ ខែតុលាឆ្នាំ​២០២០។
ប្រជុំកោះ​ Senkaku មានកោះតូចៗជាច្រើន គ្មានមនុស្សរស់នៅ ស្ថិតនៅលើដែនសមុទ្រចិនខាងកើត មានផ្ទៃដីប្រមាណ​៧គីឡូម៉ែត្រ​ក្រឡា ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print