រថយន្តបុករ៉ឺម៉កម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់ទុករថយន្តចោលរួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តសៀមរាប៖  នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិគោគត្រាចឃុំបាគងស្រុកប្រាសាទបាគងលើផ្លូវជាតិលេខ៦៧ (ហាយវ៉េ) មានករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់មួយរវាងរថយន្តនិងម៉ូតូទាក់រ៉ឺម៉កច្រាសទិសគ្នាបណ្តាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹថថាុមុនពេលកើតហេតុមានរថយន្តម៉ាកTOYOTA.ហៃយ៉ាសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប២B០៦៦៥ (អ្នកបើកបររត់បាត់) បើកបរពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូទាក់រ៉ឺម៉កធុនសង់កូរ៉េ.C100ពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះសួន សុធារិទ្ឋិភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប(ស្លាប់)បើកបរពីជើងទៅត្បូងនិងអ្នកជិះពីក្រោយចំនួន០៣នាក់ ។
០១/ឈ្មោះញិត តាតភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិក្រពើឃុំបល្លង្ក័ស្រុកប្រាសាទបាគង(ស្លាប់)។
០២/ឈ្មោះវៀន វេត ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង(ស្លាប់)និង០៣/ឈ្មោះជួន បៀន ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិក្រពើឃុំបល្ល័ង្គស្រុកប្រាសាទបាគ(របួសធ្ងន់)។

ក្រោយមកសមត្ថកិច្ចជំនាញទៅដល់វាស់វែងនិងបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print