បុរសវ័យចំណាស់មានជម្ងឺវង្វេងដេញគោត្រឡប់មកផ្ទះតាមអូរអន្លង់អន្លង់ស្ព័រលង់ស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសចំណាស់វង្វេងស្មារតីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកអូរបង្ករការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចភ្លាមៗបន្ទាប់ពីដេញតាមគោររួចរអិលជើងលង់តែម្ដង។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះឈ្មោះហាស សាមុត  អាយុ៧៤ឆ្នាំមុខរបរកសិករនៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក។ បើតាមអ្នកភូមិបានអោយដឹងថាបុរសខាងលើគឺមានជម្ងឺវង្វេងស្មារតីខណៈកូនចៅហាមមិនអោយដើរទៅណាឆ្ងាយនិងធ្វើការធ្ងន់នោះទេដោយមុនកើតហេតុគាត់បានដេញតាមគោជាច្រើនក្បាលអោយមកផ្ទះប៉ុន្តែមានជម្ងឺវង្វេងស្មារតីផងក៏ដើរតាមចំណុចអូអន្លង់ស្ព័រខាងត្បូងភូមិក៏រអឹលជើងលង់ស្លាប់តែម្ដង។
ក្រោយពីសមត្ថកិច្ចនគរបាលនិងគ្រូពេទ្យពិនិត្យសពរួចហើយសន្និដ្ឋានពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។ សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print