ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង រួមជាមួយក្រសួងការបរទេស បានប្រកាសថា ទីក្រុងសេអ៊ូល បានចុះកិច្ចព្រមព្រៀងជាមួយ២២ប្រទេសជាសមាជិក សហគមន៍អឺរ៉ុប ក្នុងការពង្រីកជើងហោះហើរ ក្រោយកូវីដ១៩។
អគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសប៊ែលហ្សិច និង សហគមន៍អឺរ៉ុប លោក Yoon Soon-gu និងមន្ត្រីតំណាក់មកពី២២ប្រទេស ជាសមាជិកអឺរ៉ុប បានចុះកិច្ចព្រមព្រៀង អាកាសចរណ៍កែទម្រង់ក្រោយពេលអង់គ្លេសបានចាកចេញពីអឺរ៉ុប ។
មន្ត្រីការបរទេស កូរ៉េខាងត្បូងបានឲ្យដឹងថា កិច្ចព្រមព្រៀង អាកាសចរណ៍ថ្មី និងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរបស់ប្រទេសទាំង២២ប្រទេស ជាសមាជិក អឺរ៉ុប អាចហោះហើរចូលទៅកាន់ទឹកដី កូរ៉េខាងត្បូង ។
ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀង ទ្វេភាគី រវាង កូរ៉េខាងត្បូង និង អង់គ្លេស ស្តីពីអាកាសចរណ៍នៅតែមានប្រសិទ្ធភាពដដែល។ អឺរ៉ុប មាន២៧ប្រទេស ក្រោយអង់គ្លេសចាកចេញពីសមាជិកអឺរ៉ុប។ ប៉ុន្តែនៅមានប្រទេសចំនួន៥មិនទាន់ចុះកិច្ចព្រមព្រៀង អាកាសចរណ៍ជាមួយកូរ៉េខាងត្បូង ក្នុងនោះមាន Ireland, Cyprus, Estonia, Lithuania និង Slovenia ៕ដោយ៖ធីរីណា