អាវុធហត្ថខេត្តសៀមរាប បញ្ចូនមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួក២៦នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនមេខ្លោងគ្រឿងញៀន និងបក្ខពួក​ចំនួន​២៦នាក់ រួមទាំង​វត្ថុតាងជាច្រើនទៀត បញ្ចូនទៅតុលាការ  ដើម្បីចាត់វិធានការតាមច្បាប់ នៅថ្ងៃទី២៥ខែមករានេះ។

ប្រតិបត្ដិការបង្ក្រាបជនសង្ស័យទាំងនេះ ធ្វើចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែមករា ស្ថិតនៅតាមតំបន់​ផ្សេងៗគ្នាក្នុងក្រុងសៀមរាប ដែលដឹកនាំដោយ​លោកវរសេនីយឯក ស្រី យូរ៉ា​ មេបញ្ជាការប៉េអឹមរងខេត្ដ​សៀមរាប ខណៈពួកគេកំពុងធ្វើការចែកចាយតាមផ្លូវសាធារណៈ ។

លោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន​ខេត្តបានឲ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀននោះ មានឈ្មោះសួសភីរម្យ ភេទប្រុស អាយុ៣១ឆ្នាំមុ​ខរបរ​លក់ថ្នាំ​ញៀន រស់នៅភូមិវិហារចិន សង្កាត់ស្លក្រាម(ជួញដូរ)​និងបក្ខពួកដែលសរុបទាំងអស់២៦នាក់។

បច្ចុប្បន្នជនសង្ស័យចំនួន២៦នាក់ រួមទាំងវត្ថុតាង កម្លាំងជំនាញបញ្ចូនទៅតុលា​ការនៅព្រឹកថ្ងៃទី២៦ខែ​មករាឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមច្បាប់៕

12606788_1673068749632617_2028613315_n

12625730_1673068769632615_244035283_n

12548909_1649606878634447_6761054845275348202_n

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print