វបង្ក្រាបរថយន្តដឹកដើមធ្នង់ដែលលោតឆ័ត្រចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចមេព្រៃផ្នែកកំពង់ស្ពឺសហការជាមួយសង្កាត់សំរោងទងព្រមទាំងអាវុធហត្ថក្រុងច្បារមនបានបង្ក្រាបរថយន្តមួយគ្រឿងដែលដឹកដើមធ្នង់មិនមានលិខិតអនុញាតិ។

20160125_101556

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នៅចំណូចភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។រថយន្តដែលដឹកដើមធ្នង់ម៉ាកនីសសាន់ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ3A-0592អ្នកបើកបររត់គេចខ្លួនបាត់។

លោកចេងរដ្ឋានាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺបានអោយដឹងថា ឈើធ្នង់៣ដើមដែលឈ្មួញបានដឹកតាមរថយន្តមួយគ្រឿងត្រូវបានសមត្ថកិច្ចរបស់លោកធ្វើការស្ទាក់ឃាត់បង្ក្រាបដើម្បីចាត់ការអោយម្ចាស់ចូលខ្លួនបង់ពិន័យតាមផ្លូវច្បាប់។ លោកនាយរងផ្នែកបន្តថាការបង្ក្រាបនេះធ្វើឡើងក្រោយដឹងថាមិនមានលិខិតអនុញាតិចេញពីជំនាញដែលច្បាប់បានចែង។

តាមការបង្ហើបពីប្រជាពលរដ្ឋនៅក្បែរកន្លែងស្ទាក់ឃាត់បានអោយដឹងថាម្ចាស់ដើមធ្នង់នេះត្រូវបានស្គាល់មានឈ្មោះហ៊ាឡាយ ជាថៅកែរោងចក្រផលិតមួកសុវត្ថិភាពនៅភូមិខាងលើ។ ក្នុងបរិវេណរោងចក្រគឺមានសុទ្ធតែដើមឈើប្រណីតធំៗដែលម្ចាស់ទីតាំងនេះមានទិញយកមកដាំហើយផ្សាំលក់បន្តទៅអោយថៅកែធំៗយកទៅដាំនៅក្នុងបុរីមួយចំនួននៅក្រុងភ្នំពេញ។ មិនមានប្រភពណាមួយបានដឹងថាថៅកែ(ហ៊ាឡាយ)ទិញដើមធ្នង់ទាំង៣ដើមនេះក្នុងតម្លៃប៉ុន្មានទេ។

លោកចេងរដ្ឋានាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺបានអោយដឹងថា ក្រោយការស្ទាក់ឃាត់ចាប់បានកម្លាំងរបស់លោកបាននាំយករថយន្តដឹកដើមធ្នង់នោះទៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺដើម្បីរៀបចំឯកសារចាត់ការតាមផ្លូវច្បាប់៕

20160125_102921

20160125_103130

ដោយ៖ សេនាស័ក្តិ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print