ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកនៅក្រោមដើមព្រីងបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញឱ្យមកពិនិត្យសព។
ហេតុការណ៍ប្រទះឃើញសពស្លាប់ដោយចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពិីវេលាម៉ោង១០ព្រឹកថ្ងៃ ទី២៦ខែ មិថុនាឆ្នាំ២០២០ នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ឥន សាវី អាយុ៤៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ហើយប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់៤ឆ្នាំមកហើយក្រោយពីមានកូនប្រុសស្រី៤នាក់។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកស្វាយទាបបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន គឺជនរងគ្រោះបានយកខោពណ៌សជើងវែងចងនិឹងមែកព្រីងដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាឪពុករបស់ខ្លួនមិនដឹងមានរឿងអ្វីទេបានជាដាច់ចិត្តធ្វើបែបនេះ។ប្រភពដដែលបានបញ្ជាក់ថា ឱពុករបស់គាត់ពេលផឹកស្រាស្រវឹងម្ដងៗតែងតែខឹងនិងស្ដីបន្ទោសកូនចៅនិងរករឿងដល់អ្នកភូមិជានិច្ច។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យបងប្អូនយកមកធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត ៕ យឹម សុថាន