ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា «លោក ឡាយ ស្ទីវិន នៅពេលប្រកាសពេញសិទ្ឋិជានាយករងភ្លាម អំណាចរដ្ឋបាលរបស់យើងមាន គឺខាងក្រោមយើង
ចាប់ពីប្រធានការិយាល័យរហូតដល់មន្ត្រី គឺជាសេនាធិការ និងជាជំនួយការឱ្យអភិបាលខណ្ឌ។ ដូច្នេះយើងត្រូវបំពេញការងារតាមឋានានុក្រម យើងត្រូវប្រើអំណាចរបស់យើងឱ្យបានល្អ អំណាចរបស់យើងប្រើបាន លុះត្រាតែយើងអនុវត្តតាមឋានានុក្រម នៅពីលើយើងមានអភិបាលរង នៅពីលើអភិបាលរង មានអភិបាល ហើយក្នុងនោះ មានក្រុមប្រឹក្សាដែលជាអ្នកចូលរួមចំណែកក្នុងរដ្ឋបាល» ។ ដូច្នេះយើងរួមគ្នា «គោរពតាមឋានានុក្រមឱ្យបានត្រឹមត្រូវ ទើបរដ្ឋបាលរបស់យើងដំណើរការបានល្អ» ។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនលើកឡើងបែបនេះ ពេលប្រកាសទទួលស្គាល់នាយករងរដ្ឋបាល ១រូប និងសមាជិកក្រុមប្រឹក្សា ១រូប ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់ទាំង៥ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំខាងលើនេះមានរបៀបវារៈដូចខាងក្រោម៖
១-ប្រកាសទទួលស្គាល់ លោក គឹម អ៊ូចសុធាឫទ្ធិ ជាសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ និងប្រកាសមុខតំណែងលោក ឡាយ ស្ទីវិន ជានាយករងរដ្ឋបាលខណ្ឌចំការមន។
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិនប្រជុំសាមញ្ញរយៈពេល ១២ លើក របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ (ឆ្នាំទី២: ២០២០-២០២១)។
៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៥-ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីគោលការណ៍ណែនាំ និងប្រតិទិនការងាររៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន។
៦-ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិនការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ឆ្នាំ២០២០។
៧-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។
៨-ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងគម្រោងរបស់ខណ្ឌចំការមន។
៩-បញ្ហាផ្សេងៗ ៕