នគរបាលប៉ុស្តិ៍ឃ្មួញ និងប៉ុស្តិ៍ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ និងប៉ុស្តិ៍ក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ឃ្មួញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ​ រស់ សារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មរសំណង់ ស្នាក់នៅផ្ទះជួល ភូមិសេនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  (ពិនិត្យទឹកនោម) ។

ចំណែកនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង២១ និង៣០នាទីនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុតាមផ្លូវបេតុង ភូមិកក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ដោយជនសង្ស័យមាន ឈ្មោះ​ វ៉ាន់ គឹមហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះ២១៥ ផ្លូវបេតុង ផ្លូវបេតុងភូមិកក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  (ពិនិត្យទឹកនោម) ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print