ខេត្តស្វាយរៀងៈ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់រដ្ឋាភិបាលចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រាព្រមទាំងលោកជំទាវ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះ សង្ឃ គង់ចាំព្រះវស្សាទាំង៣៥វត្តដែលស្ថិតនៅក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅវត្តបុព្វារាម ហៅវត្តព្រៃយាយ សង្កាត់បាវិត ក្រុងបាវិត និងវត្តបទុមរង្សីហៅវត្តចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងពិធីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃនាពេលនោះ លោក មុឹង សំផនពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោក យាយលោកតាពុទ្ធបរិសទ្ធ័ បងប្អូន ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ស្វាយរៀង ដោយសម្តេចទាំងទ្វេ តែងតែគិតគូរជានិច្ចអំពីសុខ ទុក្ខចំពោះជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។
លោក មុឹង សំផនលេីកឡេីងថា បុណ្យចូលព្រះវស្សាគឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ មានរយះ ពេល៣ខែ ពុទ្ធបរិស័ទ្ធ បងប្អូនពលរដ្ឋខ្មែរយើង គោរពប្រនិបត្តិជារៀងរហូតមក ។
លោក មុឹង សំផន សង្កត់ធ្ងន់ថាៈ ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។
ក្នុងឱកាសនោះលោក មុឹង សំផន សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិ កម្ម តាមរយះការដាំដុះ ចិញ្ចឹមសត្វ ជាដើម។ ចំណែកឯអាជ្ញា ធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាព នូវភូមិ-ឃុំ មានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ ទៀនព្រះវស្សានិងទេយ្យវត្ថុ របស់លោក មុឹង សំផននិងលោកជំទាវព្រមទាំងក្រុមការងារប្រគេនដល់ព្រះ សង្ឃគង់ចាំព្រះវស្សា ទាំង៣៥វត្ត នៅក្រុងបាវិតនិងស្រុកចន្រ្ទា ខេត្តស្វាយរៀង រួមមាន៖ទៀនព្រះវស្សាចំនួន៣៥គូរ ប្រេងកាតចំនួន១០៥០លីត្រ អង្ករចំនួន៧តោន មីចំនួន១៧ ៥កេះ ត្រីខចំនួន៣៥កេះ ទឹកសុីអុីវចំនួន៧០យូ ទឹកត្រីចំនួន ៧០យូ ទឹក បរិសុទ្ធចំនួន១៧៥កេះ ទឹកក្រូចចំនួន១៧៥ កេះ ទឹកដោះគោចំនួន៣៥ កេះ ស្កសរចំនួន១៧៥គីឡូក្រាមតែ៧០ គីឡូក្រាមនិងបច្ច័យចំនួន១៧៥០ដុលារព្រមទាំងចែកជូនក្រមាថវិកាដល់យាយជី តាជីដែលចូលក្នុងកម្មវិធីនេះ។
បន្ទាប់ពីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃរួមមកលោកមុឹង សំផននិងលោកជំទាវព្រមទាំងក្រុមការងារបានចូលទៅអុប ធូបនៅទួលយាយដូនដែលជាទួលមានបារមី សក្កិសិទ្ធមួយនៅក្រុងបាវិតដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ពល រដ្ឋទូទាំងខេត្តស្វាយរៀងនិងនាំយកអំណោយចែកជូនដល់គ្រួ សារទីទាល់ក្រ ចាស់ជរាចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០០គីឡូគីឡូក្រាម មីចំនួន១កេះ ត្រីខចំនួន២យួ សំពត់១ ក្រម៉ា១និងថវិការមួយចំនួន ដេីម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនផងដែរ៕សុខដុម
ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សាទាំង៣៥វត្តស្ថិតនៅក្រុងបាវិត និងស្រុកចន្ទ្រា
...