ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សាទាំង៣៥វត្តស្ថិតនៅក្រុងបាវិត​ និងស្រុកចន្ទ្រា​

ចែករំលែក៖

ខេត្តស្វាយរៀងៈ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់រដ្ឋាភិបាលចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា​ព្រមទាំងលោកជំទាវ​ នៅថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២០​ បានដឹកនាំក្រុមការងារចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា​ ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះ សង្ឃ គង់ចាំព្រះវស្សាទាំង៣៥វត្តដែលស្ថិតនៅក្រុងបាវិត​ និងស្រុកចន្ទ្រា​ ខេត្តស្វាយរៀង។​
ពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅវត្តបុព្វារាម​ ហៅវត្តព្រៃយាយ​ សង្កាត់បាវិត​ ក្រុងបាវិត​ និងវត្តបទុមរង្សីហៅវត្តចេក​ ឃុំសំរោង​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​​។
ក្នុងពិធីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃនាពេលនោះ លោក មុឹង​ សំផន​ពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោក យាយលោកតាពុទ្ធបរិសទ្ធ័ បងប្អូន ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ស្វាយរៀង ដោយសម្តេចទាំងទ្វេ តែងតែគិតគូរជានិច្ចអំពីសុខ ទុក្ខចំពោះជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។
លោក មុឹង សំផនលេីកឡេីងថា​ បុណ្យចូលព្រះវស្សាគឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ មានរយះ ពេល៣ខែ ពុទ្ធបរិស័ទ្ធ បងប្អូនពលរដ្ឋខ្មែរយើង គោរពប្រនិបត្តិជារៀងរហូតមក ។
លោក មុឹង​ សំផន​ សង្កត់ធ្ងន់ថាៈ ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។​
ក្នុងឱកាសនោះលោក មុឹង​ សំផន​ សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិ កម្ម តាមរយះការដាំដុះ ចិញ្ចឹមសត្វ ជាដើម។ ចំណែកឯអាជ្ញា ធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាព នូវភូមិ-ឃុំ មានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។
សូមបញ្ជាក់ថា​៖ ទៀនព្រះវស្សានិងទេយ្យវត្ថុ របស់លោក មុឹង​ សំផន​និងលោកជំទាវព្រមទាំងក្រុមការងារប្រគេនដល់ព្រះ សង្ឃគង់ចាំព្រះវស្សា ទាំង៣៥វត្ត នៅក្រុងបាវិតនិងស្រុកចន្រ្ទា​ ខេត្តស្វាយរៀង​ រួមមាន៖ទៀនព្រះវស្សាចំនួន៣៥គូរ​ ប្រេងកាត​ចំនួន១០៥០លីត្រ​ អង្ករចំនួន៧តោន​ មីចំនួន១៧ ៥កេះ​ ត្រីខចំនួន៣៥កេះ​ ទឹកសុីអុីវចំនួន៧០យូ​ ទឹកត្រីចំនួន ៧០យូ​ ទឹក បរិសុទ្ធចំនួន១៧៥កេះ​ ទឹកក្រូចចំនួន១៧៥ កេះ​ ទឹកដោះគោចំនួន៣៥ កេះ​ ស្កសរចំនួន១៧៥គីឡូ​ក្រាមតែ៧០ គីឡូក្រាម​និងបច្ច័យចំនួន១៧៥០ដុលារព្រមទាំងចែកជូនក្រមាថវិកាដល់យាយជី​ តាជីដែលចូលក្នុងកម្មវិធីនេះ។
បន្ទាប់ពីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃរួមមកលោកមុឹង សំផននិងលោកជំទាវព្រមទាំងក្រុមការងារបានចូលទៅអុប ធូបនៅទួលយាយដូនដែលជាទួលមានបារមី សក្កិសិទ្ធមួយនៅក្រុងបាវិតដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ពល រដ្ឋទូទាំងខេត្តស្វាយរៀងនិងនាំយកអំណោយចែកជូនដល់គ្រួ សារទីទាល់ក្រ ចាស់ជរាចំនួន៥គ្រួសារ​ ក្នុងមួយគ្រួសារទទួលបានអង្ករ​ ១០០គីឡូ​គីឡូក្រាម​ មីចំនួន១កេះ​ ត្រីខចំនួន២យួ​ សំពត់១​ ក្រម៉ា១​និងថវិការមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនផងដែរ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print