នៅថ្ងៃទី២៧ខែមិថុនា ក្រុមអ្នកឯកទេសស្រាវជ្រាវពីករណីបាញ់ប្រហារទៅលើស្នងការប៉ូលិសទីក្រុង Mexico City ប្រទេសម៉ិចស៊ីកូ ហើយបើរកឃើញថាជាការធ្វើឃាតពីក្រុមជនល្មើសនោះ ជាការបង្ហាញឲ្យឃើញថា សង្គ្រាមប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសនេះនៅតែបន្តនិងកាន់តែខ្លាំងឡើង។
កាលពីថ្ងៃទី២៦ខែមិថុនា ខ្មាន់កាំភ្លើង បានសម្រុកចូលបាញ់ប្រហារស្នងការប៉ូលិសទីក្រុងម៉ិចស៊ីកូ លោកOmar García Harfuch បណ្តាលឲ្យរងរបួសធ្ងន់។ ចំណែកអង្គរក្សរបស់លោកពីរនាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ និងមនុស្សម្នាក់ផ្សេងទៀតនៅទីនោះ។ ការបាញ់ប្រហារកើតឡើង ក្នុងពេលដែលក្រុមខ្មាន់កាំភ្លើងសម្រុកទៅលើរថយន្តរបស់លោក Omar ពេលបើកឆ្លងកាត់ដងផ្លូវដែលជាតំបន់អ្នកមាននិងបណ្តាស្ថានទូត អ្នកជំនួញធំៗរស់នៅទីនោះ។
ក្រោយការបាញ់ប្រហារបានប៉ុន្មានម៉ោង លោកOmar បានសរសេរនៅលើបណ្តាញសង្គមTwitter ថាក្រុមជនល្មើស Jalisco New Generation Cartel ជាអ្នកបាញ់ប្រហារ។
លោក Omar បានបញ្ជាក់ថា លោកត្រូវខ្មាន់កាំភ្លើងបាញ់ចំ៣ គ្រាប់ ប៉ុន្តែពេលនេះ ស្ថានភាពកំពុងតែល្អប្រសើរវិញហើយ ។ ម៉ិចស៊ីកូស៊ីធី គឺជា ទីក្រុងដែលមានសុវត្ថិភាពបំផុត តិចមានអំពើហិង្សាកើតឡើងខ្លាំងណាស់ បើទោះបីទីក្រុងផ្សេងៗក្នុងប្រទេសម៉ិចស៊ីកូមានអំពើហិង្សាការបាញ់ប្រហារកើតឡើងអត់ឈប់ឈរនោះ៕