អាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែង នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងចូលរួមក្នុង កម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Visa ដើម្បីលើកស្ទួយវិស័យអាជីវកម្ម ខ្នាតតូចឲ្យងើបឡើងវិញតាមរយៈប្រព័ន្ធពាណិជ្ជកម្មឌីជីថល

ចែករំលែក៖

ក្រុមហ៊ុន​ Visa​​ បានបើកដំណើរការវិទ្យាស្ថានថ្មីដើម្បីជំរុញការងើបឡើងវិញនៃអាជីវកម្មខ្នាតតូចនឹងផ្ដល់ធនធាន ដើម្បីជួយឲ្យអាជីវកម្មទទួលយកការទូទាត់ប្រាក់តាមបែបឌីជីថល ក្នុងការបង្កើតវត្តមាននៅលើបណ្ដាញអុីនធើណេត​ភ្នំពេញថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ – ក្រុមហ៊ុន Visa (NYSE: V) នៅថ្ងៃនេះបានប្រកាសពីការប្តេជ្ញាចិត្តក្នុងការគាំទ្រអាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការត្រឡប់មកធ្វើអាជីវកម្មឡើងវិញបន្ទាប់ពីរងផលប៉ះពាល់នៃការរីករាលដាលពីជំងឺរាតត្បាត​ COVID-19។ ក្រុមហ៊ុន Visa កំពុងណែនាំកម្មវិធី ព្រមទាំងផ្តល់នូវដំណោះស្រាយជាច្រើនដើម្បីជួយសហគ្រាសធុនតូច និង មធ្យម (SMEs) ដើម្បីជំរុញការលក់ប្រកបដោយប្រសិទ្ធភាព តាមរយៈការទទួលយកការទូទាត់តាមបែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ទាំងតាមប្រព័ន្ធអ៊ីនធើណេត និងនៅក្នុងហាងលក់ទំនិញនានា។ ក្រុមហ៊ុនVisa ក៏បានបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ច Visa (VEEI) ដែលផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាដែលសហគ្រាសធុនតូចនិងមធ្យមកំពុងប្រឈមជាមួយផល់ប៉ះពាល់នៃមេរោគរាតត្បាត ព្រមទាំងការបញ្ឈប់ ការរើសអើងជាតិសាសន៍ និងគម្លាតនៃយេនឌ័រ ការគាំទ្រអាជីវកម្មចំនួន ១០លានកន្លែង គឺជាផ្នែកមួយនៃកម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Visa ដែលផ្ដល់ការគាំទ្រដល់ អាជីវកម្មខ្នាតតូចសរុបចំនួន ៥០លានកន្លែងនៅជុំវិញពិភពលោក។ អាជីវកម្មខ្នាតតូច ដើរតួយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យដំណើរការឡើងវិញព្រោះថាអាជីវកម្មនេះបានផ្ដល់ការងារជាងពាក់កណ្តាលនៃការងារសរុបនៅជុំវិញពិភពលោកហើយស្ថិតក្នុងចំណោមអាជីវកម្មដែលងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីជំងឺរាតត្បាត។ នៅអាស៊ីប៉ាស៊ីហ្វិក សហគ្រាសធុនតូចនិងមធ្យម មានច្រើនជាង៩០ភាគរយ នៃអាជីវកម្មទាំងអស់ ហើយចំនួន ៥០ភាគរយគឺជាការងារដែលប្រើកម្លាំងពលកម្ម។
ក្រៅពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជំងឺ COVID-19 កំពុងជួយជម្រុញឲ្យមានការប្រើប្រាស់តាមរយៈប្រព័ន្ធឌីជីថលហើយប្រជាជនចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីៗក្នុងការទូទាត់ដោយមិនចាំបាច់ប៉ះពាល់ផ្ទាល់ជាមួយម៉ាស៊ីនគិតប្រាក់ រហូតធ្វើឲ្យមានកើនឡើងនៃការទិញទំនិញតាមប្រព័ន្ធអីនធឺណេត (eCommerce) ដោយសារតែមិនអាចចាកចេញពីផ្ទះ អតិថិជនជ្រើសរើសការបព្ជារទិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតជំនួសឲ្យការចេញទៅទិញនៅហាងនានាវិញ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អតិថិជន ៤១ភាគរយ បានធ្វើប្រតិបត្តិការទិញទំនិញតាមរយៈប្រព័ន្ធអ៊ីនធឺណេតចំនួន ៥ដង ឬ ញឹកញាប់ជាងនេះក្នុងរយៈពេល ៣ខែចុងក្រោយ។ អតិថិជនចំនួនបីភាគបួននៅក្នុងតំបន់បាននិយាយថា ពួកគេនឹងបន្តប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលជំនួសឱ្យការត្រលប់ទៅប្រើប្រាស់សាច់ប្រាក់សុទ្ធវិញ បើទោះបីជាមានការថយចុះនៃការរីករាលដាលនៃជំងឺរាតត្បាតនៅជុំវិញពិភពលោកក៏ដោយ។
លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកបានធ្វើការកែប្រែ ទៅកាន់ការទូទាត់តាមបែបឌីជីថលនៅក្នុងកំឡុងពេលការរីករាលដាលនៃជម្ងឺ COVID-19 ព្រោះអតិថិជនព្យាយាមស្វែងរកមធ្យោបាយទូទាត់ ដែលមានសុវត្ថិភាព និងមិនប៉ះដោយផ្ទាល់ដោយធ្វើការបញ្ជាទិញទំនិញដែលចាំបាច់តាមរយៈប្រព័ន្ធអ៊ិនធឺណេត” ។ លោកបន្តថា៖ «តួនាទី និងបទពិសោធន៍របស់ក្រុមហ៊ុន Visa ក្នុងវិស័យទូទាត់អាចជួយផ្តល់នូវមធ្យោបាយដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមសម្របខ្លួនទៅនឹងវិធីសាស្រ្តថ្មីៗដើម្បីគ្រប់គ្រង និងធ្វើឲ្យអាជីវកម្មរបស់ពួកគេមានការរីកលូតលាស់នៅក្នុងវិស័យឌីជីថល ក្នុងដំណាក់កាលងើបឡើងវិញ។
ដើម្បីជួយដល់អាជីវកម្មខ្នាតតូច ក្រុមហ៊ុន Visa កំពុងផ្តោតលើយុទ្ធសាស្ត្រចំនួនបួន ដើម្បីជំរុញពាណិជ្ជកម្មតាមបែបឌីជីថល និងកំណើនសេដ្ឋកិច្ច ដោយមានផែនការបន្តបង្កើតផលិតផល និងសេវាកម្មនានា។ យុទ្ធសាស្ត្រទាំងនោះរួមមាន៖
• ពង្រឹងអាជីវកម្មតាមបែបឌីជីថលជាជំហ៊ានដំបូង៖ ក្រុមហ៊ុន Visaបានបង្កើតមជ្ឈមណ្ឌលធនធានតាមប្រព័ន្ធអ៊ីនធឺណេត ដែលឥឡូវមាននៅជាង ២០ប្រទេស ដែលជួយផ្តល់នូវព័ត៌មានអំពីវិធីចាប់ផ្តើមការដំណើរការ និងការពង្រីកអាជីវកម្មខ្នាតតូចតាមរយៈប្រព័ន្ធឌីជីថល។ ក្រុមហ៊ុន Visa កំពុងតែចាប់ដៃគូជាមួយក្រុមហ៊ុនដែលឈានមុខ ផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអីនធឺណេតដូចជា Shopifyនិង Boutir ដើម្បីជួយអាជីវកម្មក្នុងស្រុក អាចប្រកបអាជីវកម្មតាមរយៈប្រព័ន្ធអ៊ីនធឺណេតបានផងដែរ។ ក្រុមហ៊ុន Visa នឹងបន្តពង្រីកភាពជាដៃគូជាសកលរបស់ខ្លួនជាមួយ IFundWomen ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដោយផ្តល់នូវជំនួយ និងការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធឌីជីថល ទៅដល់អាជីវកម្មខ្នាតតូចដែលគ្រប់គ្រង់ដោយស្ត្រីនៅក្នុងប្រទេសឥណ្ឌា។
• ជម្រុញការលើកទឹកចិត្តដល់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល៖ ការដាក់ឲ្យមានបច្ចេកវិទ្យាទូទាត់ដោយ​មិនប៉ះពាល់ដោយផ្ទាល់ ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យពាណិជ្ជកម្មមានដំណើរការលឿន និងមានសុវត្ថិភាពជាងមុន។ ក្រុមហ៊ុន Visa កំពុងធ្វើការណែនាំអំពីការទូទាត់តាមរយៈប្រព័ន្ធឌីជីថលដែលមានតំលៃសមរម្យ រួមទាំងមធ្យោបាយទូទាត់ផ្សេងទៀតដែលមិនត្រូវការប្រព័ន្ធទូរទាត់ប្រាក់នៅកន្លែងលក់ ដោយអាចប្រើទូរស័ព្ទចល័តរបស់អាជីវករ ទៅជាម៉ាស៊ីនទូទាត់ជំនួសបានថែមទៀតផង។ ក្រុមហ៊ុន Visa និងដៃគូពាណិ្ជកម្មរបស់យើងបានដាក់ឲ្យប្រើប្រាស់ ការទូទាត់ដោយយកកាត ដាក់ពីលើទូរស័ព្ទដើម្បីទូទាត់ (tap to phone solutions) នៅប្រទេសម៉ាឡេស៊ី រួមជាមួយទីផ្សារដ៏ទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជា ប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា តៃវ៉ាន់ និង វៀតណាម។ ក្រុមហ៊ុន Visa កំពុងគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការទូទាត់ប្រាក់តាមបែបឌីជីថល ពីសហគ្រាសមួយទៅសហគ្រាសមួយថែមទៀតផង។ យោងតាមរយៈការទូទាត់តាមបែបឌីជីថល​ ដោយការប្រើប្រាស់ Visa កាត សម្រាប់អាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម អាចទទួលបាននូវអត្ថប្រយោជន៍ខ្ពស់ ក្នុងការគ្រប់គ្រងដើមទុនដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុន Visa បានរៀបចំការផ្តល់ជូនដៃគូពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលប្រើប្រាស់ Visa កាតសម្រាប់អាជីវកម្ម ដែលអាចចូលទៅកាន់ទម្រង់គណនេយ្យដោយប្រើប្រព័ន្ធអ៊ីនធឺណេត (Cloud) និងវគ្គសិក្សាស្តីពីការធ្វើទីផ្សារតាមរយៈប្រព័ន្ធឌីជីថលផងដែរ។
• ជម្រុញការលើកទឺកចិត្តដល់ការជួយអាជីវកម្មក្នុងស្រុក៖ ភាពជាដៃគូរបស់ក្រុមហ៊ុន Visa លើកទឹកចិត្តអតិថិជនឱ្យទិញទំនិញក្នុងស្រុក និងរំលឹកពួកគេថា កន្លែងដែលពួកគេជ្រើសរើសទិញទំនិញពិតជាសំខាន់ក្នុងការជួយអាជីវកម្មក្នុងស្រុក។ គម្រោង Back to Businessរបស់ Visa ដែលជាឧបករណ៍តាមប្រព័ន្ធអ៊ិនធើណេតដែលជួយឲ្យអាជីវកម្ម អាចនឹងបើកដំណើរការនៅក្នុងអំឡុងពេលមានជំងឺរាតត្បាតឬគ្រោះមហន្តរាយធម្មជាតិ ឥឡូវនេះកំពុងដាក់ឲ្យដំណើរការក្នុងប្រទេសអូស្រ្តាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក ហើយនឹងពង្រីកបន្ថែមទៀតនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Visa បានដាក់ចេញគំនិតផ្តួចផ្តើមថ្មីដែលមានឈ្មោះថា «កន្លែងដែលអ្នកជ្រើសរើសទិញទំនិញពិតជាសំខាន់ –Where You Shop Matter»នៅប្រទេរសអូស្រ្តាលី និង នូវែលសេឡង់ ដែលអាចជួយផ្តល់លទ្ធភាពដល់សហគ្រិន និង លើកទឹកចិត្តអតិថិជនឱ្យគាំទ្រអាជីវកម្មខ្នាតតូច។ ក្រុមហ៊ុន​ Visa នឹងពង្រីកគំនិតផ្តួចផ្តើមនេះបន្ថែមទៀតទៅកាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតដូចជាហុងកុង ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និង វៀតណាម។
• អភិវឌ្ឍគោលជំហរ និងគោលនយោបាយ៖ បន្ថែមលើគំនិតផ្តួចផ្តើមដែលក្រុមហ៊ុន Visa កំពុងបន្តអនុវត្ត ​ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះពីការបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ចរបស់ Visa ផងដែរ។ វិទ្យាស្ថានថ្មីនេះរួមមានអ្នកជំនាញ និងដៃគូរបស់ Visa នឹងជួយដោះស្រាយបញ្ហា ព្រមទាំងផ្តល់នូវចក្ខុវិស័យសម្រាប់កំណើនសហគ្រាសធុនតូចនិងមធ្យម និងការបញ្ឈប់ការរើសអើងជាតិសាសន៍និងគម្លាតយេនឌ័រ។ គម្រោងសំខាន់ៗក្នុងរយៈពេល៦ខែខាងមុខ នឹងលើកយកប្រធានបទជាច្រើនរួមមាន ការស្តារឡើងវិញក្រោយវិបត្ដិ និងភាពធន់លើការរងការប៉ះទង្គិច ភាពបត់បែននៃបំលាស់ប្ដូរទីប្រជុំជន និងការយល់ដឹងអំពីសេដ្ឋកិច្ច។​
សេចក្តីប្រកាសថ្ងៃនេះយោង បន្ទាប់ពីការប្តេជ្ញាចិត្តជាសកលពីមូលនិធិ Visaដែលបានចេញប្រកាសកាលពីខែមេសា ដើម្បីផ្តល់ថវិកាចំនួន ២១០លានដុល្លារអាមេរិក ក្នុងការផ្តល់ជំនួយបន្ធូរបន្ថយបញ្ហាសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាត COVID-19 ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលវែងរបស់សហគមន៍អាជីវកម្មខ្នាតតូចក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។
ក្នុងនាមជាក្បាលម៉ាស៊ីនពាណិជ្ជកម្មដែលអាចទុកចិត្តបានក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តប្រើប្រាស់បណ្តាញសកលរបស់ខ្លួនដើម្បីជួយពិភពលោកក្នុងការសម្របខ្លួន ស្តារឡើងវិញ និងធ្វើឱ្យមនុស្សគ្រប់គ្នាវិលត្រឡប់មកប្រកបរបរអាជីវកម្មរបស់ខ្លួនឡើងវិញ៕
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)​
ក្រុមហ៊ុន Visa Worldwide Pte. Limited​
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ [email protected]
កញ្ញា គ្រី​ សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ [email protected]


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print