ខេត្តមណ្ឌលគិរី ៖ នៅព្រលប់ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមលែងសត្វពស់ថ្លាន់១ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋឈ្មោះ ជឹម ផន្នី ភេទប្រុស បានប្រាប់ឲ្យដឹងថា សត្វពស់ថ្លាន់១ក្បាលនេះបានលូនវារចូលមកក្នុងបរិវេណចម្ការ និងលំនៅឋានរបស់លោកបង្កការភ្ញាក់ផ្អើល ហើយក៏ចាប់ប្រគល់ឲ្យមន្រ្តីបរិស្ថានដើម្បីអភិរក្ស ចំណែកសត្វស្វា១ក្បាលទៀត ក៏បានជួយសង្រ្គោះពីការតាមប្រមាញ់ ហើយក៏បានប្រគល់មកឲ្យមន្រ្តីបរិស្ថានដើម្បីយកទៅថែទាំនិងលែងក្នុងព្រៃធម្មជាតិវិញផងដែរ៕
...
ដោយ៖ សិលា