ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក សរ ចំរុង តំណាងរាស្រ្ត មណ្ឌលខេត្តក្រចេះ និងជាលេខាធិកាគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងសហការី បាននាំយកទៀនព្រះវស្សា និង ទេយ្យទានទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន ១០ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ក្នុងឱកាសនោះដែរ លោក សរ ចំរុង បានចែកសារ៉ុងជូនប្រជាពលរដ្ឋចំនួន១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារ៉ុងចំនួន ១ និងបានឧបត្ថម្ភថវិកាដល់ឃុំចំនួន១០ ដោយក្នុងមួយឃុំ ទទួលបានថវិកាចំនួន ១០០.០០០រៀល ផងដែរ ៕
...
ដោយ៖ សហការី