មិនខ្វល់ពាក្យរិះគន់រឿង”កូនមិនស្គាល់ឪ” ឱក សុគន្ធកញ្ញា បង្កើនក្តីសុខគ្រួសារទ្វេដងនៅខេត្តសៀមរាប

ចែករំលែក៖

សៀមរាប៖ រិតតែមិនតបត និងមិនខ្វល់ជាមួយពាក្យរិះគន់រឿង “កូនមិនស្គាល់ឪ” តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមរស់ជាតិជីវិតដ៏មានន័យរបស់នាងនឹងដំណើរកម្សាន្តរួមគ្នា​ជាមួយស្វាមី​ និងកូនប្រុសជាទីស្រលាញ់។ ដំណើរកម្សាន្តនេះអមដោយពាក្យដោយខ្លីថា” បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង 😂នេះជារូបថតដំណើរកម្សាន្ត​គ្រួសាររបស់​ខ្ញុំ”។
​សារខ្លី និងមានន័យជ្រៅនេះក៏កាន់តែធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តជាខ្លាំង។ ពេញចិត្ត​ព្រោះតែពាក្យមានកូនគឺពិតជាសប្បាយចិត្ត គឺមិនមែនជាបន្ទុកសម្រាប់ឪពុកម្តាយនោះទេ។ មានអ្នកចូលបញ្ចេញយោបល់ និងចែករំលែករូបថតនាង ស្វាមី និងកូនប្រុសជាង១ពាន់នាក់​ខណៈការបញ្ចេញរូបថតជាច្រើនសន្លឹកនេះមិនបានមួយថ្ងៃផង។ មានអ្នកគាំទ្រនាងជា​ច្រើន​សរសើរនឹងភាពរឹងមាំរបស់តារាស្រីរូបនេះដែលសុខចិត្តស៊ូទ្រាំមិនតបតបើទោះបីជារងការរិះគន់ពេញមាត់ ពីសំណាក់ទស្សនិកជនដែលមិនបានដឹង។
​តារាស្រីរូបនេះកាន់តែប្រយ័ត្នប្រយែងខ្លាំងក្រោយពីជួបព្យុះភ្លៀងមួយប្រាវកន្លងមកនេះ នាងបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់នាងទាំងអស់ដោយភាពច្បាស់លាស់ និងត្រឹមតែការបង្ហាញសុភមង្គម និងបន្ថែមប្រាក់ចំណូលពីការផ្សព្វផ្សាយផលិតផលនានាជា​ច្រើនសន្ធឹកសន្ធាប់។ នាងបានបង្កើត គណនីយហ្វេសប៊ុក (Facebook Page)សម្រាប់​កូនប្រុសដែលអាចរកប្រាក់ចំណូលបានខ្ពស់ផុតពីក្មេងដ៏ទៃនៅកម្ពុជា ពិសេសផលិតផល​ទារក និងកុមារ។ អ្វីដែលកាន់តែពិសេសនាងបានចាប់ផ្តើមបង្កើតវីដេអូសកម្មភាពក្រៅ​ឆាក(Vloge)ថ្មីៗដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ដែលគេដឹងថាជាប្រភពចំណូលថ្មីសម្រាប់នាង។ ចុងសប្តាហ៍មុននេះនាងត្រូវបានក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា បានប្រកាសទទួល​ស្គាល់នាងជាតារាតំណាងរបស់ខ្លួន ដែលគេដឹងថានាងអាចរកចំណូលពីការផ្សព្វផ្សាយនេះជា​ច្រើនម៉ឺន​ដុល្លារអាមេរិកផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print