ថ្ងៃទី២៩ មិថុនា រកឃើញ មធ្យោបាយ ល្មើស ចំនួន ១,២៩០ គ្រឿង ត្រូវបាន ផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានរកឃើញមធ្យោបាយល្មើសចំនួន ១,២៩០ គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៅ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ។សូមបញ្ជាក់ថា៖ ការរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោករកឃើញ មធ្យោបាយ ល្មើសសរុប ចំនួន ១,២៩០ គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន៩៨១ គ្រឿង។
ដោយឡែកក្នុងរយៈពេល ២៩ថ្ងៃ ( ចាប់ពី ថ្ងៃ១ ដល់ថ្ងៃទី២៩ ខែមិថុនា ) ការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៣២,៩៦៤ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៤,១៤៣គ្រឿង ត្រូវបានផាកពិន័យ។
តាមរបាយការណ៍ដដែលបានវាយតម្លៃ រយៈពេល២៩ថ្ងៃ នៃខែមិថុនា នេះឃើញថា ៖ការ អនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បាន ចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print