ក្រសួងបរិស្ថាន៖ រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពីសត្វ ជង្គង់ក្រាស់ចំពុះខ្មៅ Great Thick-knee​ ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ដីសេីម និង​ជាប្រភេទសត្វកម្ររងការគំរាម​កំហែង​ និងកម្របានឃើញ។ បក្សីជង្គង់ក្រាស់ចំពុះខ្មៅ មានទំហំ​ពី​ ៤៩-៥៤សង់ទីម៉ែត្រ​ មានមាឌធំ​ ជេីងធំហេីយវែង​ ចុងចំពុះខ្មៅ​ គល់ចំពុះលឿង​ ពេលហេីរស្លាបទី១ខ្មៅលាយស។ បក្សីប្រភេទនេះ​ រស់នៅតាមមាត់ទន្លេធំៗ​ វាលភក់​ វាលខ្សាច់​ និងតំបន់ឆ្នេរ​ ហេីយច្រេីនរកចំណីតែឯកឯង។ រដូវបន្តពូជ​ នៅប្រទេស​ឥណ្ឌា​ចាប់ពីខែ​កុម្ភ:​ រហូតដល់ខែសីហា​ ហេីយពងបានចំនួន​ ០២គ្រាប់។

ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ បច្ចុប្បន្ន​បក្សី​ជង្គង់ក្រាស់ចំពុះខ្មៅ កំពុងមានវត្តមាន និងបន្តពូជ​នៅតាមដងទន្លេមេគង្គលើ​ ស្ថិតក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ និងស្ទឹងត្រែង ក្នុងប្រទេសកម្ពុជាយើង។
ក្រសួងបរិស្ថានក៏បានបន្តថា៖ រូបភាពថតដោយKoh Samseb Community Based Ecotourism-សហគមន៍អេកូទេសចរណ៍កោះសាមសិប ។ តាមរយៈ
ឯកសារ​យោងពីសៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print