មហាសេដ្ឋី Bill Gates ព្រមានថាវីរុស Covid-19 នឹងផ្ទុះឡើង​ជាថ្មីនៅអាមេរិក នៅពេលចូលដល់ខែត្រជាក់

ចែករំលែក៖

បីតាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងព្រមានថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងសភាពលំបាកបំផុតនៅពេល​និយាយពីបញ្ហានៃវីរុស Covid-19។ ហើយគាត់ជឿជាក់ថាសហរដ្ឋអាមេរិកកំពុងដើរទៅរកការឆ្លងរីករាលដាលដ៏ធំមួយផ្សេងទៀតនេះ
នៅក្នុងកម្មវិធី Global Town Hall របស់ CNN មហាសេដ្ឋីរូបនេះបានព្រមានថា៖ « ការព្យាបាលប្រសើរជាងមុន គឺគ្រា​ន់តែកាត់បន្ថយការស្លាប់ប៉ុណ្ណោះ ប៉ុន្តែបើយើងគ្រប់គ្នាមិនបញ្ឈប់ឥរិយាបថដែលយើងគ្រប់គ្នាធ្វើឥឡូវនេះទេ នៅពេលចូលដល់ខែតុលានិងវិច្ឆិកា​ វីរុសនឹងផ្ទុះឡើងវិញ ហើយក្នុងចំនួនច្រើនទៀតផង »។ លោកបានបន្តថា៖ «យើងមិនមានភាពស្វិតស្វាញចំពោះការទាក់ទង ឬការបង្ខំឲ្យនៅដាច់ពីគ្នា ហើយក៏មិនមានមនុស្សជាច្រើននៅសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនដែរ។ ខណៈក្រុមនយោបាយខ្លះជំទាស់យ៉ាងសកម្មចំពោះការពាក់ម៉ាស់ ដោយនិយាយថាជាគំនិតមួយដែលមិនមានប្រយោជន៍ ជាពិសេសប្រសិនបើគោលដៅនៃការពាក់ម៉ាស់ គឺដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ។
បន្ថែមពីនេះទៅទៀតលោកបាននិយាយថា ជាមួយនឹងអាកប្បកិរិយាធូររលុងបែបនេះ តួលេខដែលឆ្លងរាល់ថ្ងៃនៅសហរដ្ឋអាមេរិកគឺគ្រាន់បើហើយដោយសារអាកាសធាតុក្ដៅ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីលោកបានព្រមានថា នោះជាមូលហេតុដែលមនុស្សគួរតែត្រៀមសម្រាប់ការផ្ទុះឡើងវិញនៅពេលសីតុណ្ហភាពចុះត្រជាក់។ លោក Bill Gates ត្រូវបានគេស្គាល់ច្បាស់ថាជា សហសេវិកមហាសេដ្ឋីរបស់ក្រុមហ៊ុន Microsoft គាត់ក៏បានក្លាយជាអ្នកគ្រប់គ្រងលើជំងឺរាតត្បាតទូទាំងពិភពលោកតាមរយៈការងារសប្បុរសធម៌ជាមួយនឹងមូលនិធិរបស់គាត់។ គាត់បានផ្តល់មូលនិធិដល់ការស្រាវជ្រាវវ៉ាក់សាំងជាច្រើនទសវត្សមកហើយ ជាពិសេសធ្វើការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ និងបានព្រមានពិភពលោកអំពីការឆ្លងរាលដាលនៃជំងឺរាតត្បាតនៅក្នុងកម្មវិធី Ted Talk ឆ្នាំ២០១៥៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print