ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានជាផ្លូវការរបស់នាយកដ្ឋាននីតិកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទិញរថយន្តតពីគេប្រញាប់ទៅកាត់ឈ្មោះ ដើម្បីទទួលសិទ្ធិជាម្ចាស់ផ្ទាល់។
នាយកដ្ឋាននីតិកម្ម បានបញ្ជាក់ថា គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញមានចំនួន៦ចំណុចដូចខាងក្រោម៖
ទី១–ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើប
អង្កេតរបស់សមត្ថកិច្ច
ទី២–ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
ទី៣– ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
ទី៤– ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
ទី៥–ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
ទី៦–ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕ដោយ៖ស តារា