នៅកាលៈទេសៈនេះចំពោះប្រជាពលរដ្ឋរុស្ស៊ីអឺរ៉ុបនៅមិនអនុញ្ញាតបើកច្រកព្រំដែនឱ្យចេញចូល

ចែករំលែក៖

កាលពីថ្ងៃចន្ទទី២៩ខែមិថុនាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយសម្រាប់សារព័ត៌មាន RT ថា បណ្តាប្រទេសនៅអឺរ៉ុបមិនបានគិតពិចារណាក្នុងការបើកច្រក ព្រំដែនរបស់ពួកគេសម្រាប់ប្រជាជនរុស្ស៊ីនៅឡើយទេ ដោយសារចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩ ។លោកបាននិយាយថា «អឺរ៉ុបកំពុងបើកដំណើរការជាថ្មីហើយ ប៉ុន្តែដោយពិចារណាទៅលើចំនួននៃអ្នកឆ្លងជំងឺនេះ ដែលក្នុងនោះប្រទេសរុស្ស៊ី ក៏ដូចជាសហរដ្ឋអាមេរិក និងប្រេស៊ីល នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ជាប្រទេសដែលអឺរ៉ុបនឹងមិនបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញជាមួយនោះទេ»។

យោងតាមលោក Lavrov បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីកំពុងពិនិត្យមើលលក្ខខណ្ឌសម្រាប់ការស្តារឡើងវិញនូវសេវាកម្មដឹកជញ្ជូនជាមួយប្រទេសផ្សេងៗទៀត។ អ្នកការទូតកំពូលរូបនេះបាននិយាយថា «យើងក្នុងនាមជាក្រសួងការបរទេស នឹងផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាតនៅបរទេស។ ក្រសួងនឹងបញ្ជូនព័ត៌មាននេះទៅទីភ្នាក់ងាររុស្ស៊ីដែលនឹងធ្វើការវាយតម្លៃដោយជំនាញថា តើវាមានគ្រោះថ្នាក់ ឬមានសុវត្ថិភាព»។

នៅពេលដែលត្រូវបានសួរថា តើលោកដឹងអំពីគម្រោងដែលអនុញ្ញាតឱ្យជនជាតិរុស្ស៊ីធ្វើដំណើរទៅក្រៅប្រទេសតាមរយៈប្រទេសបេឡារុស្ស រួមទាំងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Belavia និង Turkish Airlines ទៅកាន់ប្រទេសតួកគីដែរឬទេ? រដ្ឋមន្រ្តីក្រសួងការបរទេសរូបនោះបាននិយាយថា «យើងមិនអាចរារាំងប្រជាជនមិនឱ្យប្រើជម្រើសនេះបានទេ»។

លោករដ្ឋមន្រ្តីបានកត់សម្គាល់ថា «ទោះជាយ៉ាងណាក៏ដោយ ជាការពិត ការប្រុងប្រយ័ត្ន និងសុភវិនិច្ឆ័យត្រូវតែមាននៅពេលដែលធ្វើការសម្រេចបែបនេះ»។

ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ព្រំដែនស្ទើរតែទាំងអស់នៃសហភាពអឺរ៉ុបនៅបើកចំហ។ នៅពេលមុននេះ គណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យបើកព្រំដែនខាងក្រៅជាបណ្តើរៗចាប់តាំងពីថ្ងៃទី១ ខែកក្កដា។

...

ដោយសារតែការរីករាលដាលនៃវីរុសឆ្លងកូរ៉ូណាវីរុស ប្រទេសរុស្ស៊ីបានបិទទាំងស្រុងនូវសេវាកម្មអាកាសកាលពីថ្ងៃទី២៧ ខែមីនា។ ក្រុមហ៊ុនដឹកជញ្ជូនត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការជើងហោះហើរសម្រាប់តែការធ្វើមាតុភូមិនិវត្តន៍ប៉ុណ្ណោះ ដើម្បីនាំអ្នកដំណើរទៅផ្ទះវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print