ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យ និងធ្វេីតេស្ដទឹកនោមរកសារធាតុញៀនអ្នកបេីកបររថយន្តដឹកដី នៅសង្កាត់ឱឡោក សង្កាត់ស្នោ និងសង្កាត់ភ្លើងឆេះរទេះ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យខាងលេីសមត្ថកិច្ចបានហៅអ្នកបេីកបររថយន្តដឹកដីសរុប១៦៣នាក់ដេីម្បីធ្វេីតេស្តរកសារធាតុញៀន ក្នុងនោះរកឃេីញអ្នកផ្ទុកសារធាតុញៀនចំនួន ៧នាក់ ។
ក្រោយពីត្រួតពិនិត្យរួចអ្នកដែលគ្មានផ្ទុកសារធាតុញៀនត្រូវបានឲ្យត្រឡប់ទៅវិញចំណែកអ្នកដែលផ្ទុកត្រូវបានបញ្ចូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយសុខាសែនជ័យ
...