ម៉ា រ៉ា ស្នាដៃនារីខ្មែរសាឡន សាខាកំបូលបើកសម្ពោធជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន
បានពង្រីសាខាថ្មីបន្ថែមទៀតដែលបានប្រារព្ធពិធីបើកសម្ពោធនិងកាត់ខ្សែបូ
ជាផ្លូវការក្រោមវត្តមានលោកស្រីអគ្គនាយិកា អគ្គនាយិការងនិងលោកអគ្គនាយកក្រុមហ៊ុនផងដែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារបុរីពិភពថ្មីកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរលោកស្រី ម៉ា រ៉ា ម្ចាស់ហាង ( ស្នាដៃនារីខ្មែរ សាឡន) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីមានសេចក្តីរំភើបរីករាយខ្លាំងណាស់ដែលបានសម្រេចបំណងប្រាថ្នាដែលលោកស្រីខិតខំរៀនសូត្រជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន អស់រយៈពេលជាង២ឆ្នាំមកនេះរហូតបានបើកសម្ពោធហាងថ្មីមួយដោយខ្លួនឯង។
លោកស្រីម្ចាស់ហាងបានបន្តទៀតថា សព្វថ្ងៃនេះហាងរបស់លោកស្រីកំពុងតែទទួលសិស្សមករៀនសូត្រជាច្រើននាក់។
ដោយឡែកចំពោះអតិថិជនវិញគឺមានអ្នករកសេវាច្រើនគួរឱ្យកត់សម្គាល់ផងដែ។

ដោយឡែកលោកស្រី ហង់ វុត្ថា អគ្គនាយិកានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធហាង ម៉ា រ៉ា ស្នាដៃនារីខ្មែរ សាឡន បានឱ្យដឹងដែរថា
នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ក៏ដូចជាសាខាកំបូលនេះមានវគ្គបណ្តុះបណ្តាលសាឡន គ្រប់ជំនាញមានដូចជា៖ វគ្គពណ៌សក់, អ៊ុតសក់ត្រង់, អ៊ុតសក់រួញ, ហាយឡាយសក់, ផាត់មុខ, ម៉ាស្សាមុខ, ម៉ាស្សាខ្លួននិងតរោមភ្នែក។ក្នុងនោះក៏មានម៉ាស៊ីនទំនើបៗជាច្រើនដូចជាម៉ាស៊ីនបាញ់បំបាត់ក្លិនក្លៀក, ម៉ាស៊ីនបំបាត់រោមក្លៀក, ត្រាំទឹកដោះគោស្ងួតដោយប្រើម៉ាស៊ីនទំនើប, ផ្លុំចិញ្ចើមនិងប៉ាក់ចិញ្ចើម ព្រមទាំងមានផលិតផលលក់ដុំនិងលក់រាយជាច្រើនប្រភេទដែលនាំចូលមកពីបរទេស និងបានចុះបញ្ជីនៅក្រសួងសុខាភិបាលត្រឹមត្រូវតាមផ្លូវច្បាប់ដោយគ្មានការក្លែងបន្លំឡើយ។
ក្នុងនោះដែរលោកស្រីម្ចាស់ហាងបានសំណូមពរដល់លោក លោកស្រីអ្នកនាងកញ្ញានិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយគាំទ្រនិងជឿជាក់លើមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរក៏ដូចជាហាងសួស្តី ស្នាដៃនារីខ្មែរសាឡនរបស់យើងខ្ញុំគឺពិតជាមិនខុសបំណងឡើយ៕

...


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print