Buffon និង Chiellini បន្តកុងត្រាជាមួយ Juventus រហូតដល់ឆ្នាំ២០២១

ចែករំលែក៖

សារព័ត៌មាន CAN បានឲ្យដឹងកាលពីម្សិលមិញថា ក្លឹបសេះបង្កង់ Juventus នៃក្របខ័ណ្ឌ Serie A បានប្រកាសអ្នកចាំទី Gianluigi Buffon និងកីឡាករ Giorgio Chiellini បានបន្តកិច្ចសន្យាលេងឲ្យក្លឹបយក្សមួយនេះរហូតដល់ឆ្នាំ២០២១ ។

កិច្ចព្រមព្រៀងថ្មីដែលត្រូវបានរំពឹងទុកជាយូរមកហើយដោយ Juventus បានន័យថា អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី Buffon នឹងបន្តស្នាក់នៅជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ រហូតដល់គាត់អាយុ៤៣ឆ្នាំរបស់គាត់។

Buffon បានវិលត្រឡប់មកកាន់ Juventus កាលពីរដូវក្តៅមុនបន្ទាប់ពីលេងឲ្យក្លឹប Paris Saint-Germain និងជាអ្នកបង្កើតកំណត់ត្រានៃក្របខ័ណ្ឌ Serie A ដោយបានបង្ហាញខ្លួនចំនួន៤៧៩ដងនៅក្នុងលីកចាប់តាំងពីបានមកចូលរួមជាមួយ Juventus កាលពីឆ្នាំ២០០១ ។

ក្នុងពេលនៅជាមួយ Juventus គាត់ធ្លាប់ឈ្នះលីគ៩ដង ហើយធ្លាប់ឈ្នះពានរង្វាន់អឺរ៉ុបតែមួយគត់របស់គាត់គឺពានរង្វាន់ UEFA Cup កាលពីពេលនៅជាមួយក្លឹប Parma ក្នុងឆ្នាំ១៩៩៩ ។

Buffon គឺជាអ្នកកាន់កំណត់ត្រារួមគ្នារបស់ Serie A ជាមួយ Paolo Maldini ដែលលេងក្នុងលីកកំពូលរបស់ប្រទេសអ៊ីតាលីបានច្រើនជាងគេចំនួន៦៤៧ដង ហើយគាត់ក៏ជាអ្នកកាន់កំណត់ត្រានៃការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ដោយបង្ហាញខ្លួនបាន១៧៦ប្រកួតចន្លោះឆ្នាំ ១៩៩៧-២០១៨ និងជួយឲ្យអ៊ីតាលីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០០៦ផងដែរ ។

ដោយឡែកកីឡាករ Chiellini វ័យ៣៥ឆ្នាំដែលបានស្នងតំណែងពី Buffon ក្នុងនាមជា Juventus និងប្រធានក្រុមជម្រើសជាតិអ៊ីតាលីបានចូលរួមជាមួយក្លិបនេះក្នុងឆ្នាំ២០០៥ ហើយចាប់តាំងពីពេលនោះមកគាត់បានក្លាយជាមនុស្សដែលមានភាពជោគជ័យបំផុតក្នុងកំឡុងពេលនៅជាមួយក្រុមយក្សមួយនេះ។

Chiellini បានជួយក្លឹបឈ្នះពានរង្វាន់អ៊ីតាលី Serie A ចំនួន៨ដង, ពានរង្វាន់អ៊ីតាលី Cup ៤ដង បើទោះបីគាត់ខកខានក្នុងរដូវកាលនេះដោយសារបញ្ហារបួសសរសៃពួរសាច់ដុំកាលពីខែសីហាឆ្នាំមុន ។

ក្លឹប Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Buffon និង Chiellini នៅតែមានតម្រូវការសម្រាប់ក្លឹប ដូច្នេះយើងបានបន្តកិច្ចសន្យារបស់គាត់ជាផ្លូវការដល់ឆ្នាំ២០២១” ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print