ទឹកប្រាក់ជាង ៣លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បន្តផ្តល់ឲ្យកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួនជាង ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ភាគីទាំងពីរ បានចុះហត្ថលេខាដោយជោគជ័យ លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអាហារូបកណ៍ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) ដែលមានទឹកប្រាក់សរុប ៣៤៨លានយ៉េន (ប្រមាណជា .២៣លានដុល្លាអាមេរិក) កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ថ្មីៗនេះ ដោយគម្រោងនេះ មានគោលដៅដោះស្រាយនូវរាល់បញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា ដោយគាំទ្រដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេង ដែលរំពឹងថានឹងក្លាយជាអ្នកដឹកនាំក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិត ពីគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសជប៉ុន។ មន្ត្រីដែលគាំទ្រដោយគម្រោង JDS អាចប្រើប្រាស់ការសិក្សាបទពិសោធន៍ និងបណ្តាញធនធានមនុស្សតាមរយៈគម្រោង ដើម្បីបង្កើត និងអនុវត្តផែនការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា «គម្រោង JDS បានចាប់ផ្តើមជ្រើសរើសបេក្ខជនក្នុងឆ្នាំ២០០០ និងបានបញ្ជូននិស្សិតជំនាន់ទីមួយក្នុងឆ្នាំ២០០១ ដូច្នេះឆ្នាំនេះគឺជាខួប ២០ឆ្នាំនៃគម្រោង JDS ចាប់តាំងពីគម្រោងបានចាប់ផ្តើម មាននិស្សិតសរុបចំនួន៤៧០ នាក់ហើយដែលទទួលបានអាហារូបកណ៍ពេញលេញ និងជំនួយផ្សេងៗទៀតដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន»

គួរបញ្ជាក់ថា គម្រោងនេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។ និស្សិតJDS ជាច្រើន បានទទួលមុខងារជាមន្ត្រីជាន់ខ្ពស់នៅតាមបណ្តារក្រសួងនានាក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត គម្រោង JDS ជាស្ពានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេស ប្រជាជន និងរដ្ឋាភិបាល ទាំងពីរឲ្យកាន់តែល្អប្រសើរឡើង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print