អាសូរ សែម សង្វាត សម្រាកនៅមន្ទីរពេទ្យជាថ្មីព្រោះខ្វះឈាម

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យជាថ្មីក្រោយពីស្ថានភាពជំងឺរើឡើង។ ស្ថានភាពជំងឺមិនប្រសើរខណៈ​លោកនៅ​តែព្យាយាមព្យាបាល និងស្វះស្វែងលក់ទំនិញនានាតាមអនឡាញនោះ។
​លោកសែម សង្វាតបានបញ្ជាក់ថា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ​ចាប់តាំងព្រលឹមស្រាងៗ ដើម្បីអោយគ្រូពេទ្យជំនាញផ្នែកជំងឺគ្រឿងក្នុងត្រួតពិនិត្យតេស្តឈាម អេកូពោះមើលក្រពះពោះវៀនថ្លើមលំពែងសួត តែលទ្ធផងពេទ្យថាមិនល្អទេ។ លោកបន្តថា
គ្រាប់ឈាមក្រហមធ្លាក់ចុះច្រើនត្រូវការបញ្ចូលឈាមយ៉ាងតិចបួនប្លោកក្រពះ​ចាំបាច់​ត្រូវ​សុង​ភ្លាមៗដើម្បីចងការពារក្រែងបែកសសៃឈាមនៅ ក្រពះទៀតក្រែងពេទ្យជួយមិនរួច។ ថ្លែងពីទុក្ខលំបាកដែលត្រូវស៊ូ នឹងការរកប្រាក់មិនគ្រប់គ្រាន់ ផង អាចក្លាយជាបន្ទុក​សម្រាប់​គ្រួសារថែមទៀតផង។
​គួរបញ្ជាក់ដែរថា​លោក សែម សង្វាត តារាចម្រៀងធ្លាប់មានឈ្មោះល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ និងអតីតសមាជិកក្រុម ក្រុម EV Bandបានបាត់​មុខ​ពី​សិល្បៈ​យូរ ប្រែខ្លួន​ជា​ស្គមព្រោះតែជំងឺរួមរិតជាច្រើនមុខ។ ក្រោយការជួយពីសប្បុរសជនមួយចំនួន លោកបានប្រែ​រកស៊ី​លក់​ផ្លែឈើ​ចិញ្ចឹម​ខ្លួន។ សម្រាប់លោក​លោកស្រី​អាចជួយបញ្ជាទិញផ្លែឈើលោកបានតាមរយៈលេខទូរស័ព្ទ ៖ 011663008 093591860 ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print