សម្តេចពិជ័យសេនា៖ ប្រឹងប្រែងបំពេញភារកិច្ច អនុវត្តតួនាទីរបស់ខ្លួនកសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងកោតសរសេីរចំពោះថ្នាក់ដឹកនាំស្ថាប័នកងឯកភាពកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយកអស់ពីកម្លាំងកាយចិត្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន កសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ។ សម្តេចពិជ័យសេនាទៀ បាញ់ ថ្លែងដូច្នេះក្នុងឱកាសដែលសម្តេច អញ្ជេីញចូលរួមផ្ដល់អនុសាសន៍ក្នុងកិច្ចប្រ ជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ របស់ក្រសួងការពារជាតិ ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃ ពុធ ១១ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ កក្កដា ឆ្នាំ២០២០ នៅវិមាន”មិត្តភាព”ទីស្តីការគណៈ រដ្ឋមន្ត្រី ។ ក្នុងរបាយការណ៍បូកសរុបការងារឆមាសទី១ និងលេីកទិសដៅការងារឆមាសទី២ អានដោយ លោកនាយឧត្តមសេនីយ៍សំ វណ្ណថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានលេីកឡេីងពីការប្តេជ្ញាចិត្តពង្រឹងប្រៀបការពារជាតិការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានស្ថិត ស្ថេរគង់វង្ស ។
ក្នុងរបាយការណ៍ក៏បានរំលេចនូវការបំពេញតួនាទី ភារកិច្ច ដោយលេីកឡេីងពីការហ្វឹកហ្វឺនដែលចាំបាច់ក្នុងការកសាង (ខ.ភ.ម) មានវិន័យសណ្តាប់ធ្នាប់រឹងមាំល្អ ។ ក្នុងរយៈពេលមួយឆមាសកន្លងមក យេីងសម្រេចបានភារកិច្ចថ្មីៗជាច្រេីនទៀត ដូចជាការកសាងហេដ្ឋារចនា សម្ព័ន្ធជំរំបន្ទាយ ហេីយកាលពីថ្ងែទី ២០ ខែមិថុនាកន្លងមកថ្មីៗនេះ សម្តេចពិជ័យសេនាទៀ បាញ់ បានអញ្ជេីញជាអធិបតី ដ៏ខ្ពង់ខ្ពស់រំលឹកខួបលេីកទី៤៣ឆ្នាំទិវាចងចាំដំណេីរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ២០ ខែមិថុនាឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាដេីម។
បន្ទាប់មកសមាជិកអង្គប្រជុំបានលេីកឡេីងពីចំណុចពាក់ព័ន្ធនានា ដែលរបាយការណ៍លេីកឡេីងដេីម្បីបំពេញបន្ថែម ចំណុចខ្វះខាតត្រូវសិក្សាឈ្វេងយល់ជាទុនបម្រើដល់ស្ថាប័នកងឯកភាពសំដៅធ្វេីយ៉ាងណាឱ្យមានការរីកចម្រេីនទៅថ្ងៃមុខថែមទៀតផងដែរ ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print