ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញរដ្ឋសភា បានទទួលជួបពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញ ស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ដោយអង្គការ UNESCO ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។
ការធ្វើបទបង្ហាញនេះ មានការចូលរួមពី លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ តំណាងក្រសួងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕
...
ដោយ៖ សិលា